HMD ​ប្រកាស​ទូរសព្ទ​ធុន​តូច​ម៉ូឌែល​ថ្មី Nokia 106 ​តម្លៃ​ជាង ២០ ដុល្លារ

  • 2018-11-15 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HMD Global បាន​ប្រកាស​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ទូរសព្ទ​ម៉ូឌែល​ថ្មី Nokia 106 ​ក្នុង​ទីផ្សារ​អន្តរជាតិ​វិវត្ត​លើ​ជំនាន់​ចាស់ 105។ បំពាក់​អេក្រង់​ទំហំ ១,៨ អ៊ីញ កម្រិត​បង្ហាញ ១៦០x១២០ ភីកសែល​សក្ដិសម​នឹង​ការ​កម្សាន្ត​ជាមួយ​ហ្គេម​ស៊ី​ពស់ Snake។

ទូរសព្ទ​នេះ​សោត​ក៏​អាច​រក្សា​ទុក​បញ្ជី​ឈ្មោះ​ដល់ ២ ០០០ និង​សារ SMS ចំនួន ៥០០ ដោយ​ពាក្យ​ស្លោក​ទាក់ទង​នឹង​ថាមពល​ថ្ម HDM និយាយ​ថា៖ "អាច​ប្រើ​តាំង​ពី​ថ្ងៃ​រះ​ដល់​ថ្ងៃ​លិច​ទៅ​វិញ​ដោយ​សាក​ថ្ម​តែ​ម្តង"។​ ទំហំ​ថ្ម​អាច​កាន់​ដល់ ១៥,៧ ម៉ោង​សម្រាប់​ការ​ប្រើប្រាស់​សកម្ម ឬ​ Standby បាន​ដល់ ២១,៩ ​ថ្ងៃ

Nokia 106 មាន​តម្លៃ​ប្រមាណ ២៣ ដុល្លារ ​ដោយ​ប្រើ​ប្រព័ន្ធ Series 30+ បំពាក់​ដោយ​អង្គ​គណនា MTK 6261D មាន​អង្គ​ផ្ទុក​ទំហំ 4MB និង RAM ទំហំ 4GB។ ទម្ងន់​ខ្លួន​ស្រាល​ល្មម ៧០ ក្រាម ​ប្រើប្រាស់​រន្ធ​សាក Micro USB ប៉ុន្តែ​មាន​ជម្រើស​ពណ៌​តែ​មួយ​គត់​គឺ​ប្រផេះ Dary Grey។

https://www.timesnownews.com/technology-science/article/new-nokia-106-feature-phone-with-flashlight-polycarbonate-body-launched-price-in-india-features-availability-and-more/314041

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី