ផ្អើល​ហ្វេសប៊ុក ខាត់ សុឃីម នាំ​អ្នក​គាំទ្រ រាប់​ឈ្មោះ​នំ​ខ្មែរ ទុក​ជួយ​ថែ​ទាំង​អស់​គ្នា!

  • 2018-11-15 13:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀត​ពេល​ពី​ការងារ​ដ៏​មមាញឹក ព្រលប់​នេះ ខាត់ សុឃីម បាន​នាំ​អ្នក​គាំទ្រ​មក​លេង​ល្បែង​ប្លែក​មួយ គឺ​នាំ​អ្នក​គាំទ្រ​រាប់​ឈ្មោះ​រាល់​នំ​របស់​ខ្មែរ​ទាំង​ឡាយ ដែល​ប្រិយមិត្ត​នៅ​ចាំ ទុក​ជា​ការ​រំលឹក​ឈ្មោះ​របស់​ជាតិ​ទាំង​នោះ ជា​ជាង​ភ្លេច យូរ​ៗ​ទៅ​បាត់​ឈ្មោះ បាត់​រូប​រាង ទន្ទឹម​នឹង​នំ​នាំ​ចូល​ពី​​បរទេស​ក៏​ច្រើន។

នៅ​មុន​ការ​លេង​ល្បែង​នេះ ខាត់ សុឃីម បាន​ទទួល​កាដូ​ពី​មិត្ត​រួម​អាជីព គឺ​វីដេអូ អាណូ នូវ​អំបុក​មួយ​កញ្ចប់​ដែល​នាង​អះអាង​ថា ឆ្ងាញ់​ជាប់​មាត់។ "តាម​ពិត​នំ​ខ្មែរ​យើង​មាន​ច្រើន​ណាស់ ហើយ​ឆ្ងាញ់​ៗ​ទៀត ដែល​យើង​គួរ​តែ​គាស់​រំលើង​មក​ដើម្បី​ថែ​រក្សា និង​អភិរក្ស​ទាំង​អស់​គ្នា...ដូច​នំ​អំបុក​នេះ​អីចឹង​ឆ្ងាញ់​ណាស់ បើ​បង​ប្អូន​ចេះ​យក​មក​កែ​ច្នៃ​គឺ​អាច​រក​ស៊ី​បាន​ទៀត"។ ដូច្នេះ​ហើយ ទើប​តារា​ប្រជាប្រិយ​រូប​នេះ ចាប់​ផ្ដើម​ល្បែង​រាប់​ឈ្មោះ​នំ​ខ្មែរ​នេះ​ឡើង ក្នុង​ចេតនា​ពញ្ញាក់​យុវវ័យ​ជំនាន់​ក្រោយ ចូល​ចិត្ត​នំ​ខ្មែរ។

តាម​អ្នក​គាំទ្រ​របស់ ខាត់ សុឃីម បាន​ចូល​រួម បាន​រក​ឃើញ​ឈ្មោះ​នំ​ខ្មែរ​ជា​ច្រើន​ដូច​ជា៖ នំ​អន្សម នំ​បាត់ នំ​ជៀល នំ​អាកោរ នំ​កង នំ​ត្នោត នំ​ល្ពៅ នំ​កូ ចេក​បុក នំ​ល្ពៅ នំ​លំអង​ចេក នំ​ក្រូច នំ​ជើង​ជ្រូក នំ​ផ្លែ​អាយ នំ​ចាក់​ចុល នំ​ទ្រាប​បាយ នំ​ពង​អន្សង នំ​អំបែង នំ​គ្រក់ នំ​ចាំង នំ​ស្លឹក​ស្រស់ នំ​ចាក់​ច័ន្ទ នំ​ពោត...។ល។

“ទាំង​អស់​ហ្នឹង គឺ​ជា​នំ​របស់​ខ្មែរ អីចឹង​កុំ​ចោល ត្រូវ​នាំ​គ្នា​ចាំ និង​ញុំា​ទាំង​អស់​គ្នា!!!”។ ខាត់ សុឃីម បន្ថែម។

តើ​ប្រិយមិត្ត​ចាំ និង​ស្គាល់​ឈ្មោះ​នំ​ខ្មែរ​យើង​អី​ខ្លះ​ទៀត ជួយ​បន្ថែម​តោះ...!!!

នំ​កូរ
នំ​ល្ពៅ

នំ​ចាក់ចុល

នំ​អន្សម​ខ្នុរ
នំ​... (រក​នឹក​មិន​ឃើញ​សោះ នៅ​ចុង​ៗមាត់)

អត្ថបទ៖ ទារិកា