នេះ​របៀប​ប្រើ Google Assistant លើ​ Smartwatch

  • 2018-11-17 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Assistant ជា​ជំនួយ​មួយ​ដល់​ការ​បញ្ជា​មុខងារ​លើ​ស្មាតហ្វូន ហើយ​នាឡិកា​វ័យ​ឆ្លាត​ក៏​មាន​បញ្ចូល​ជំនួយ​ការ​វ័យ​ឆ្លាត​នេះ​ដែរ​ ដោយ​អាច​យល់​ភាសា​ជា​ច្រើន រួម​មាន អង់គ្លេស បារាំង អាល្លឺម៉ង់ ហិណ្ឌូ អ៊ីតាលី ជប៉ុន កូរ៉េ ព័រទុយហ្គាល់ និង​អេស្ប៉ាញ​។ 

របៀប​ប្រើ Google Assistant

  • កម្មវិធី Wear OS
  • គណនី Google លើ​នាឡិកា​វ័យ​ឆ្លាត​។​ បើ​មិន​ទាន់​ភ្ជាប់​អាច​ចូល​ទៅ​កាន់ Settings > Add an account > Accounts > Add Google Account
  • នាឡិកា​វ័យ​ឆ្លាត​រៀបចំ​ប្រើ​ភាសា​ណា​មួយ​មាន​បង្ហាញ​ខាង​លើ​
  • មាន​អ៊ីនធឺណិត​ប្រើ​លើ​នាឡិកា​

វិធី​ពីរ​យ៉ាង​ដើម្បី​ប្រើ Google Assistant

១) ចុច​សង្កត់​ប៊ូតុង Power ឲ្យ​ជាប់​នឹង​ឃើញ​សារ​បង្ហាញ Hello, how can I help you?​ បន្ទាប់​មក​អ្នក​អាច​ស្នើ​សំនួរ​បាន​។ ម៉ូដែល​មួយ​ចំនួន អាច​ចូល​ប្រើ​មុខងារ​ជំនួយ​នេះ​ដោយ​អូស​ម្រាម​ដៃ​ពី​ឆ្វេង​ទៅ​ស្តាំ​។

២) រៀបចំ​ប្រើ​ជាមួយ​ពាក្យ​បញ្ជា Ok Google។ ពេល​អេក្រង់​បើក អូស​ចុះក្រោម​ពី​ចំណុច​ខាងលើ​អេក្រង់ ហើយ​ចូល​ទៅ​កាន់ Settings > Personalization > បើក​ជម្រើស Ok Google detection។ ពេល​ចង់​ប្រើ​មុខងារ​ជំនួយ​នេះ អាច​និយាយ​ឃ្លា​នេះ​បាន។ គួរ​ដឹង​ផង​ដែរ មុខងារ​នេះ​បង្កើន​កម្រិត​ប្រើប្រាស់​ថាមពល​ថ្ម​ជាង​មុន។ 

អ្វី​ដែល​អ្នក​អាច​សួរ Google Assistant

អ្នក​អាច​សួរ​ពី​ចរាចរណ៍ អាកាសធាតុ បកប្រែ​ភាសា ហៅ​ទូរសព្ទ ឬ​ផ្ញើ​សារ​ទៅ​នរណា​ម្នាក់ កំណត់​ពេលវេលា​ណាត់​ជួប​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidpit   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី