ត្រាំគំរាមដេញអ្នកកាសែត CNN ចេញពីសន្និសីទសារព័ត៌មាន បើសិនហ៊ានធ្វើរឿង១

  • 2018-11-17 02:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ធ្វើការ​ព្រមាន​ថា​នឹង​ដេញ​អ្នក​កាសែត CNN ម្នាក់​ចេញ​ពី​សន្និសីទ​សារព័ត៌មាន​នា​ពេល​ខាង​មុខ ក្រោយ​ប្រើពាក្យមិនសមរម្យវាយប្រហារទៅលើរូបគេកាលពីសប្ដាហ៍មុន។

ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Fox News ប្រធានាធិបតី​រូប​នេះ​ឲ្យ​ដឹង​ថា លោក​នឹង​បញ្ចប់​ការ​ធ្វើ​សំណួរ​ចម្លើយ​ភ្លាម​ៗ ប្រសិន​បើ​លោក Jim Acosta ដែល​ជា​បុគ្គលិក​របស់ CNN ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត។ លើស​ពី​នេះ​ទៀត លោក​ត្រាំ ថែម​ទាំង​ព្រមាន​ថា​នឹង​ដេញ​លោក Jim Acosta ចេញ​ពី​សន្និសីទ​សារព័ត៌មាន​ទៀត​ផង។ លោក ដូណាល់ ត្រាំ​បន្ថែម​ថា "វា​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ទេ ប្រសិន​បើ​គាត់ (លោក Jim Acosta) ប្រព្រឹត្ត​ទង្វើ​មិន​សមរម្យ យើង​នឹង​ដេញ​គាត់​ចេញ ឬ​បញ្ចប់​សន្និសីទ​សារព័ត៌មាន​តែ​ម្ដង។”

គួរ​ឲ្យ​ដឹង​ថា ការព្រមាន​របស់​ប្រធានាធិបតី​រូប​នេះ ធ្វើ​ឡើង​រយៈ​ពេល​មួយ​សប្ដាហ៍​ក្រោយ​មាន​ការ​ទាស់​ទែង​សម្ដី​គ្នា​ជាមួយ​លោក Jim Acosta កាល​ពី​សប្ដាហ៍​មុន​ពាក់​ព័ន្ធ​នឹង​ការ​សួរ​ដេញ​ដោល​ពី​យុទ្ធនាការ​ឃោសនា​របស់​លោក​ត្រាំ ដែល​ហៅ​ជន​អន្តោប្រវេសន៍​ម៉ិកស៊ីកូ​ថា​ជា​ក្រុម​ឈ្លាន​ពាន៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន