មកស្ដាប់ ក្មេងប្រុស ១៤ឆ្នាំ រាប់លេខទាំង ១៦ភាសា គួរឲ្យសរសើរបំផុត (មានវីដេអូ)

  • 2018-11-17 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ខ្មែរ​អាយុ ១៤​ឆ្នាំ​ម្នាក់ កំពុង​ទទួល​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​ដោយ​សារ​សមត្ថភាព​អស្ចារ្យ​អាច​និយាយ​បាន ១៦ភាសា​របស់​ខ្លួន។

ក្មេង​ប្រុស ធុច សាលីក ដែល​តែង​តែ​ដើរ​លក់​វត្ថុ​អនុស្សាវរីយ​នៅ​ប្រាសាទ​តាព្រហ្ម បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី អ្នកទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ថត​វីដេអូ​គេ​បង្ហាញ​សមត្ថភាព​និយាយ​ភាសា​បរទេស ១៦ភាសា។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ល្បី ChannelNewsAsia ក្មេង​ប្រុស​សាលីក បាន​បញ្ចេញ​សមត្ថភាព​រាប់​លេខ​ក្នុង​ភាសា​ទាំង ១៦​គួរ​ឲ្យ​សរសើរ​បំផុត។

ដូច្នេះខាងក្រោមនេះ គឺ​ជា​វីដេអូ​ដែល​ក្មេង​ប្រុស សាលីក​រាប់​លេខ​ទាំង ១៦​ភាសា ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន