អង់គ្លេស​និង​ក្រូអាត កាត់សេចក្តី​យ​ប់នេះ អ្នក​ណា​ចាញ់​នឹង​ធ្លាក់​ចេញ​ពី UEFA Nation League

  • 2018-11-18 07:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Gareth Southgate ជឿ​ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​គឺ​ជា​ក្រុម​ដែល​ល្អ​ជាង​ក្រូអាត នៅ​ជំនួប​ UEFA Nation League ក្រោយ​ព្រឹត្តិការណ៍ World Cup។

ក្រុម​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ឯ​កីឡដ្ឋាន Wembley វេលា​ម៉ោង​៩​យប់​នេះ​(ម៉ោង​នៅ​កម្ពុជា) ក្រោយ​អង់គ្លេស​ចាញ់​ក្រូអាត​កាល​ពី​៤​ ខែ​មុន​នៅ​រុស្ស៊ី​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ World Cup។

ប្រកួត​យប់​នេះ​បើ​ក្រុម​ណា​ឈ្នះ​នឹង​បាន​ឡើង​​កំពូល​តារាង​នៃ​ពូល A(៤) ខណៈ​ដែល​ក្រុម​ចាញ់​នឹង​ត្រូវ​​ទម្លាក់។ ប្រសិន​បើ​ស្មើ​នៅ​ Wembley នោះ​​អេស្ប៉ាញ​នឹង​ឈ្នះ​ក្នុង​ពូល។

អ្នក​ឈ្នះ​នឹង​យក​គ្រប់​យ៉ាង

បើ​អង់គ្លេស​ឈ្នះ នោះ​អង់គ្លេស​នឹង​ឈ្នះ​ក្នុង​ពូល ហើយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ ក្រូអាត​ត្រូវ​កាត់​ចេញ។

បើ​ក្រូអាត​ឈ្នះ នោះ​ក្រូអាត​នឹង​ឈ្នះ​ក្នុង​ពូល ហើយ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។ អង់គ្លេស​នឹង​ត្រូវ​កាត់​ចេញ។

ស្មើ​ដោយ​មាន​គ្រាប់​បាល់ ក្រូអាត​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ២ ដោយ​ឈ្នះ​គ្រាប់​បាល់​ក្រៅ​ដី។ អង់គ្លេស​នឹង​ត្រូវ​កាត់​ចេញ។

​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់ អង់គ្លេស​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​លេខ ២ ដោយ​ឈ្នះ​គ្រាប់​បាល់​ចំណេញ។ ក្រូអាត​នឹង​ត្រូវ​កាត់​ចេញ។ ​

សម្រាប់​អង់គ្លេស​៥​ប្រកួត​ចុង​ក្រោយ​មាន​កំណត់​ត្រា​ល្អ ដោយ​ចាញ់​អេស្ប៉ាញ​ ១-២ ស្មើ​ក្រូអាត ០-០ នឹង​ឈ្នះ​៣​ប្រកួត ខណៈ​ដែល​​ក្រូអាត​​ត្រូវ​បាន​អេស្ប៉ាញ​លត់​ ៦-០ នៅ UEFA Nation League កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ហើយ Rakitic ក៏​មិន​អាច​ជួយ​ក្រូអាត​ទល់​នឹង​អង់គ្លេស​យប់​នេះ​បាន​ដែរ​ដោយ​សារ​បញ្ហា​របួស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត