មកដឹងតម្លៃវីឡាដ៏ស្កឹមស្កៃ បេនីយ៉ាំង បន្តិចមើល

  • 2018-11-18 07:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​៧ ខែ​ទៀត​ប៉ុណ្ណោះ​វីឡា​​ដ៏​​ស្កឹមស្កៃ​របស់​ បេនីយ៉ាំង ដែល​ចំណាយ​ថវិកា​​ជិត​១​លាន​ដុល្លារ​អាមេរិក​នោះ​​នឹង​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​ជា​​ស្ថាពរ​​ជាមួយ​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណិត។

បើ​​​តាម​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជាមួយ​ បេនីយ៉ាំង សុំ​មិន​បញ្ចេញ​ឈ្មោះ​​ម្នាក់​ឲ្យ​ដឹង​ថា វីឡា​​ដ៏​ស្កឹមស្កៃ​​បេនីយ៉ាំង ​នេះ​ដែរ​បាន​ចំណាយ​ថវិកា​​អស់​ ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាង​សង់។ចំពោះ​វីឡា​ដ៏​ប្រណិត​តម្លៃ​ ៧០ ម៉ឺន​ដុល្លារ​អាមេរិក​​គឺ​ជា​កម្លាំង​ញើស​ឈាម​ បេនីយ៉ាំង ទាំង​អស់​​​បាន​មក​​​ពី​ការ​ធ្វើ​ជំនួញ​គ្មាន​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ណា​ម្នាក់​​ជួយ​ឧបត្ថម្ភ​ឡើយ។

មក​ដល់​ពេល​នេះ​​វីឡា​ដ៏​ស្រស់​ស្អាត​ បេនីយ៉ាំង បាន​សាង​សង់​ហើយ​ ៨០​ភាគ​ហើយ នាង​​នឹង​ធ្វើ​ពិធី​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៩​ខាង​មុខ ​ដោយ​ត្រៀម​នឹង​អញ្ជើញ​មិត្តភ័ក្ដិ​​ស្និទ្ធស្នាល​ក្នុង​សិល្បៈ​ឲ្យ​ចូល​រួម​ផង​ដែរ។

វីឡាតម្លៃ ៧០ម៉ឺនដុល្លាររបស់ បេនីយ៉ាំង

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម