Hailey Baldwin ចេញ​ក្រៅ​បង្អួត​រាង​លើក​ដំបូង ក្រោយ​ប្ដូរ​ត្រកូល​តាម Justin

  • 2018-11-18 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តារា​ម៉ូដែល Hailey Baldwin បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​លើ​បណ្ដាញ​សង្គម​របស់​នាង​ជា​ផ្លូវ​ការ ពី​ត្រកូល Baldwin ទៅ​ជា​ Bieber វិញ។

ការ​ប្ដូរ​ត្រកូល​នេះ គឺ​ជា​ការ​បង្ហាញ​បញ្ជាក់​ជា​សាធារណៈ​ថា រូប​នាង​ពិត​ជា​ក្លាយ​ជា​ប្រពន្ធ​របស់​តារា​ចម្រៀង Justin Bieber ពិត​មែន។ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ តារា​ម៉ូដែល​រូប​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ដើរ​ក្រៅ​នៅ​ទីក្រុង​ញ៉ូយ៉ក​ជា​លើក​ដំបូង រាប់​គិត​ពី​ពេល​ដែល​នាង​បាន​ប្ដូរ​ត្រកូល​មក។

ការ​ប្រទះ​ឃើញ​លើក​នេះ​ដែរ គឺ​មិន​មាន​វត្តមាន​ស្វាមី​របស់​នាង​ទេ។ តារា​ស្រី​រូប​នេះ ឃើញ​ដើរ​តែ​ម្នាក់​ឯង​ជុំវិញ​ក្រុង​ញ៉ូយ៉ក ជាមួយ​នឹង​ឈុត​ពណ៌​ខ្មៅ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី