កុំភ័យរឿងអត់ស្អាត កន្លែងនេះជួយអ្នកបាន ចូលម្តងស្អាតតាំងពីលើក្បាលដល់ចុងជើង

  • 2018-11-18 14:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​នេះ​ហើយ​អ្នក​ណា​ក៏​ចង់​ស្អាត​ដែរ បើនិយាយ​ពីសុភាពនារីជៀសមិនផុតពីការតែងខ្លួនឡើយ ធ្វើយ៉ាងណាដើម្បីចូលចំណោមគេចុះ និងមើលទៅមានភាពស្រស់ស្អាត ស៊ីវីល័យនិងថ្លៃថ្នូរ។ បើចង់ ស្អាត ថ្ងៃនេះ Sabay នឹងបង្ហាញកន្លែងសាឡនមួយឈ្មោះថា Le Boudoir Salon ដែលទើបនឹងបានបានជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់ភ្ញៀវមានច្រើនស្ទើរតែមិននឹកស្មានរហូតម្ចាស់ហាងសម្រេចចិត្តបើកសាខាថ្មីបន្ថែម។

កញ្ញា ផានីន ដែលជាម្ចាស់ហាងសាឡនLe Boudoir Salon បានឱ្យដឹងថា៖ "និយាយទៅសម្បូរបងប្អូនស្រីៗគាត់មកគាំទ្រហាងខ្ញុំច្រើនដែរបង តាំង​ពី​បើក​បានជាង ១ឆ្នាំ​មកដែល​មាន​ទីតាំងនៅម្តុំទួលគោកបង សម្រាប់នៅទួលទំពូងនេះជាសាខាទី២"។

កញ្ញា ផានីន (រូបកណ្តាល)

ម្ចាស់ហាងសាឡនបានបន្តឱ្យដឹងទៀតថា សាឡន នេះមានទទួលធ្វើពីលើក្បាលដល់ចុងជើងដូចជា កាត់សក់បុរស នារី ផាត់មុខធ្វើសក់ ស្ប៉ាសក់ រចនាម៉ូតក្រចក ស្ប៉ាដៃ ជើង បករោមដៃជើង តរោមភ្នែក ប៉ាក់ចិញ្ចើម និយាយរួម​ចូល​មក​ហាង Le Boudoir Salon គឺ​អាច​បំពេញ​ភាព​ស្អាត​អ្នក​បាន​ទាំង​អស់។

"នៅខាងខ្ញុំទាំង ២សាខា មានកូនជាងប្រមាណ ១០នាក់ អ៊ីចឹងយើងអាចទទួលបានភ្ញៀវច្រើន ពេលគាត់មក យើងមានកន្លែងអង្គុយរង់ចាំជាមួយ ម៉ាស៊ីនត្រជាក់មិនឱ្យគាត់ពិបាកទេបង ហើយមេជាងខាងខ្ញុំធ្វើរហ័ស ទោះបីពួកគាត់ចាំក៏មិនយូរដែរ និយាយទៅសេវាកម្មពួកខ្ញុំល្អអាចទទួលយកបាន។ បើនិយាយពីផលិតផលសម្រាប់ Make up ជូនភ្ញៀវវិញពួកខ្ញុំសុទ្ធតែនាំចូលពីក្រៅហើយធានាមិនធ្វើឱ្យមុខ ឬសក់ពួកគាត់មានបញ្ហាទេ"។

សម្រាប់ព័ត៌មានបន្ថែមអំពី Le Boudoir Salon អាចទាក់ទងតាមរយៈ៖

  • សាខាទី១មានទីតាំងនៅផ្ទះលេខ #11 , ផ្លូវ 315, សង្កាត់ បឹងកក់១, ខណ្ឌ ទួលគោក
  • សាខាទី២ មានទីតាំងនៅផ្ទះលេខ #43B, ផ្លូវ432, ម្តុំ បឹងត្របែក ខណ្ឌ ចម្ការមន
  • ឬទាក់ទងតាមលេខទូរសព្ទ៖ 092 654 040 និង ហ្វេសប៊ុក Le Boudoir Salon

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម