មិន​ចាំបាច់រង់ចាំ​ទៀតទេ រថយន្ត Rolls-Royce តួ​ខ្ពស់ SUV ​ដំបូង មានលក់លើទីផ្សារ​កម្ពុជា​

  • 2018-12-04 03:51:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce Motor Cars Phnom Penh បាន​បង្ហាញឡាន SUV ប្រណិត​បំផុត​មាន​ឈ្មោះថា Cullinan ដែល​​ដាក់​​ឈ្មោះ​​តាម​​​ឈ្មោះ​​របស់​​គ្រាប់​ពេជ្រ​​ធំ​​បំ​ផុត​​ ព្រម​ទាំង​ប្រកាស​មាន​ឡាន​ផ្សេងៗ​របស់ Rolls-Royce ផង​ដែរ។

លោក Ian Grant នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក Rolls-Royce Motor Cars បាន​​និយាយ​ថា​ Cullinan ជា​រថយន្ត Rolls-Royce ដែល​មាន​ការ​រំពឹង​ចង់ឃើញ​បំ​ផុត​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​មាន​លក្ខណៈ bespoke ហើយ​ប្រើប្រាស់​គ្រោង​តួ ដែល​ហៅថា ‘​ស្ថាបត្យកម្ម​ប្រណីត​’ ជួយ​ឲ្យ​ឡាន​​​មាន​ដំ​ណើ​រការ​ល្អ ​ផាសុកភាព និង​ប្រណីតភាព​។

​លោក Herfried Hasenoehrl តំណាង​ក្រុមហ៊ុន HGB Group បាន​លើក​ឡើង​ថា ​ក្នុងនាម​ជា​ភ្នាក់ងារ​ចែកចាយ​តែ​មួយ​គត់​សម្រាប់រ​ថយ​ន្ត Rolls-Royce ក្នុង​ទីផ្សារ​កម្ពុជា លោក​មាន​ក្ដី​រំភើប​ និង​សូម​ស្វា​គមន៍​ការ​មកដល់​នៃ​ម៉ូ​ដែល Cullinan នេះ​។

ចំណុចពិសេសរបស់ឡានលំដាប់សេដ្ឋី Cullinan មាន​ដូចជា៖

​តួ​ខ្ពស់​​កម្ពស់ 1,836mm

​​ខាងក្នុង មាន​ជ​ម្រើ​ស ២​ គឺ កៅអី​ ៥ និង ៤ ដែលកៅអី​ក្រោយ​​អាច​បត់​ចុះទាំងស្រុង​​ដោយ​ស្វ័យ​ប្រវត្តិ ឬ​បត់​ជា​បំណែក 2/3 និង​ចំណែក 1/3 ក៏បាន

​ផ្នែក​ខាងក្រោយ ឬ​គូទ​រ​ថយ​ន្ត មាន​ចំណុះ ៥៦០ លីត្រ និង​អាច​បង្កើន​ដល់ ៦០០ លីត្រ បើ​ដក​ធ្នើឥ​វ៉ាន់ចេញ​

​រ​ថយ​ន្ត Cullinan ប្រភេទ​កៅអី​បួន​វិញ មាន​បំពាក់​នូវ​កៅអី​ដាច់ដោយឡែក ដែល​ផ្ដល់​នូ​វ​ប្រណីតភាព​ខ្ពស់​បំផុត​ក្នុង​ចំ​ណោម​រ​ថយ​ន្ត SUV​។ កៅអី​ខាងក្រោយ​ដាច់ដោយឡែក​ចំនួន​ពីរ ត្រូវបាន​ខ័ណ្ឌ​ចែក​ដោយ​ស្នូក​កណ្ដាល​ផ្នែក​ខាងក្រោយ ដែល​មាន​បំពាក់​ទូរដាក់​កែវ ព្រម​ជាមួយនឹង​កែវ និង​ថូរ​ស្រា​វី​ស្គី កែវស្រា​សាំ​ប៉ា​ញ និង​ទូទឹកកក ពី Rolls-Royce ។

​កៅអី​អាច​កំណត់បាន​ច្រើន​របៀប ដើម្បី​ផ្ដល់​នូ​វ​ផាសុកភាព​សម្រាប់​អ្នកធ្វើ​ដំណើរ​ផ្នែក​ខាងក្រោយ​។ រចនាបថ​បែប​ម៉ូត​ស​ម្លៀ​ក​បំពាក់​អាច​មើលឃើញ​នៅក្នុង​កាប៊ីន​របស់រ​ថយ​ន្ត ដោយ​ក្នុង​នោះ ផ្ទៃ​ខាងលើ​របស់​មុខ​តា​ប្លូតុ​បតែង​ដោយ​ស្បែក​ពណ៌​ខ្មៅ​ទាន់​ស​ម័​យ​ដែល​ត្រូវបាន​អភិ​វ​ឌ្ឍ​ថ្មី ដែល​ជា​ស្បែក​ជាប់​មាំ និង​ធន​នឹង​ទឹក ស្រ​ដៀង​គ្នា​នឹង​ស្បែក​ដែល​ប្រើប្រាស់​សម្រាប់​វ៉ា​លី និង​កាបូប​លំដាប់​កំពូ​ល​របស់​អ៊ីតាលី​ដូ​ច្នោះ​ដែរ​។

​ទ​ន្ទឹ​ម​នឹងនេះ ពូក​ក្នុង​រ​ថយ​ន្ត Cullinan មាន​សណ្ឋាន​ស្រស់ស្អាត ដែល​បង្ហាញ​ពី​គុណភាព និង​ទឹកដៃ​ជាង​របស់រ​ថយ​ន្ត Rolls-Royce​។ ពូក​ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​ត្រូវ​គ្នា​នឹង​គុណភាព​របស់រ​ថយ​ន្ត Cullinan ហើយ​ពូក​ទាំង​នេះ ត្រូវបាន​រចនា​ឡើង​ស្រ​ដៀង​គ្នា​នឹង​ក្រចក​សេះ​នា​ស​ម័​យ​ទំ​នើ​ប ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពរឹងមាំ​នៃ​កន្លែង​អង្គុយ​។ ពូក​ថ្មី​ទាំងអស់​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូ​វ​ទឹកដៃ​កំ​ពូ​ល​ផ្នែក​ធ្វើ​ស្បែក​របស់​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce ផងដែរ ហើយ​បង្អែក​កៅអី​ទាំងមូល​ត្រូវបាន​បង្កើតឡើង​ចេញពី​ស្បែក​តែមួយ​ផ្ទាំង ដើម្បី​ធ្វើ​ឲ្យ​មាន​ផ្ទៃរាង 3D ។

​កញ្ចក់​ខ័ណ្ឌ​ចែក​កាប៊ីន​រ​ថយ​ន្ត​ជួយ​ខ័​ណ្ឌ​ចែក​អ្នកធ្វើ​ដំ​ណើ​រ​ពី​ផ្នែក​ដាក់​ឥ​វ៉ាន់ ហើយ​ជួយ​បង្កើន​ភាពស្ងប់ស្ងាត់​បំផុត​សម្រាប់រ​ថយ​ន្ត SUV បែប​នេះ និង​ជួយ​ការពារ​អ្នកធ្វើ​ដំណើរក្នុ​ង​រ​ថយ​ន្ត Cullinan ពី​ការ​ប្រែប្រួល​សីតុណ្ហភាព បើ​ទោះបីជា​ផ្នែក​ដាក់​ឥ​វ៉ាន់​ខាងក្រោយ​បើក​ចំ​ហ​ក្ដី​។

​បច្ចេកវិទ្យា​ទាន់​ស​ម័​យ

​ ​Rolls-Royce Cullinan ជារ​ថយ​ន្ត​ដែល​មានប្រ​ព័​ន្ធ​បច្ចេកវិទ្យា​ទំ​នើ​ប​បំ​ផុត​នៅក្នុង​ពិ​ភព​លោក សម្រាប់​ប្រភេទ​រ​ថយ​ន្ត SUV នេះ​។ នៅពេល​ចាប់ផ្ដើម​ដំណើរការតាម​រយៈ​សោ​បែប Bespoke រ​ថយ​ន្ត Cullinan នឹង​បន្ទាបខ្លួន 40mm ដើម្បី​ធ្វើ​ឲ្យ​ការ​ចូលទៅក្នុងរ​ថយ​ន្ត​មាន​ភាពងាយស្រួល​។ អ្នក​ធ្វើ​ដំណើរ​ត្រូវបាន​ស្វា​គមន៍ ជាមួយនឹង​ទ្វារ​ដែល​បើក​ចំហ​យ៉ាង​ទូលាយ ហើយ​បិទទ្វារ​ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​ចុច​លើ​ដៃ​ទ្វារ​ប៉ុ​ណ្ណោះ​។ ស្ថិតនៅក្នុង​កាប៊ីន​រ​ថយ​ន្ត អ្នក​ធ្វើ​ដំណើរក្នុ​ង​រ​ថយ​ន្ត Cullinan ទទួល​អារម្មណ៍​ធូរស្បើយ​ជាមួយនឹង​ដំបូល​កញ្ចក់​ប៉ាណូ​រ៉ា​ម៉ា ដែល​ល្អ​ឈានមុខ​គេ​។

ប្រព័ន្ធ​ភ្លេង​បែប Bespoke ដែល​មាន​ធុងបាស់​ចំនួន 18 និង​កា​ណា​ល់​ចំនួន 18 លំដាប់​ស្ទូ​ឌី​យោ ពូក​ខ្យល់ និង​មាន​ប្រព័ន្ធ​ម៉ាស្សា ក៏ដូចជា​តុ​អាហារ​ពិសេស​របស់ Rolls-Royce សុទ្ធតែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ប្រណីតភាព​នៃ​ផ្ទៃ​ខាងក្នុង​។ អ្នក​ធ្វើ​ដំណើរក្នុ​ង​រ​ថយ​ន្ត Cullinan អាច​សាក​ថ្ម​ឧបករណ៍​របស​ខ្លួន​តា​ម​រយៈ​រន្ធ USB ចំនួន​ប្រាំ ដែល​ត្រូវបាន​បំពាក់​យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​កាប៊ីន​រ​ថយ​ន្ត ចំណែកឯ​ទូរ​ស័​ព្ទ​អាច​សាក​ថ្ម​ដោយ​ឥត​ខ្សែ​នៅ​ផ្នែក​ខាងមុខ​របស់​កាប៊ីន​។

​សម្រាប់​អ្នកបើកបរ ស្នូក​កណ្ដាល​មាន​បំពាក់​នូវ​ប្រ​ព័​ន្ធ​បញ្ជា​របស់​ទេវ​រូប Spirit of Ecstasy ប៊ូ​តុង “​ផ្លូវ​ពិបាក​” ប៊ូ​តុង​គ្រប់​គ្រង​ចុះ​ចំណោទ និង​ប្រព័ន្ធ​កំ​ណ​ត់​កម្ពស់​បូម​ជាដើម​។ គ្រឿង​បំពាក់​ផ្នែក​សុវត្ថិភាព​របស់រ​ថយ​ន្ត​ន្ត Cullinan គឺ​ល្អ​ឥត​ខ្ចោះ រួមមាន​មុខងារ Night Vision (​មុខងារ​មើលផ្លូវ​ពេល​យ​ប់​) Vision Assist (​ជំនួយ​ភ្នែក​) រាប់បញ្ចូល​ទាំង​ប្រព័ន្ធ​បញ្ជូន​ដំ​ណឹ​ង​អំ​ពី​សត្វ និង​អ្នក​ថ្មើរជើង​ទាំង​ពេល​ថ្ងៃ និង​ព​លយ​ប់ ប្រព័ន្ធ Alertness Assistant ប្រព័ន្ធ​កាមេរ៉ា​បួន ជាមួយនឹង​រូបភាព​បែប Panorama ប្រព័ន្ធ​មើលឃើញ​ជុំ​វិ​ញ​រ​ថយ​ន្ត និង​មើល​ពី​លើរ​ថយ​ន្ត ប្រព័ន្ធ Active Cruise Control ប្រព័ន្ធជូន​ដំ​ណឹ​ង​គ្រោះ​ថ្នាក់​បុក​ទ​ង្គិ​ច (Collision Warning) ប្រព័ន្ធ Cross-Traffic Warning, ប្រព័ន្ធ Lane Departure និង​ប្រព័ន្ធជូន​ដំ​ណឹ​ង Lane Change Warning និង​អេក្រង់​នៅ​ពី​លើ​កញ្ចក់​ទំហំ 7x3 ដែល​ធំជាងគេ​នៅក្នុង​ឧស្សាហកម្ម​រ​ថយ​ន្ត​នេះ ប្រព័ន្ធចែក​រំ​លែ​ក WiFi ព្រម​ជាមួយនឹង​ប្រព័ន្ធ​ស្វែង​រក​ទិស និង​ប្រព័ន្ធ​កម្សាន្ត​ទំ​នើ​ប​ចុងក្រោយ​បំ​ផុត​។​

​វិស្វកម្ម​ល្អ​ឥត​ខ្ចោះ

​ ​ម៉ូ​ដែល Cullinan ប្រើប្រាស់​ស្ថាបត្យកម្ម​អាលុយមីញ៉ូម​ថ្មីស្រឡាង ឈ្មោះថា “​ស្ថាបត្យកម្ម​ប្រណីត​" ដែល​ជួយ​ឲ្យ​តួ​រថយន្ត​មាន​ភាពរឹងមាំ​ពិសេស សម្រាប់​ឲ្យ​រថយន្ត​មាន​ដំ​ណើ​រការ "​ល្អ​បំផុត​" នៅលើ​ផ្លូវ​ពិបាក ហើយ​ជាមួយគ្នា​នោះ​ក៏​ផ្ដល់នូ​វ​ផាសុកភាព​ប្រៀ​ប​បាន​នឹង “​ការ​ជិះ​លើ​កម្រាល​ព្រំ​ទិព្វ​” ដូច្នោះ​ដែរ ។

​ ​ការបន្ថែម​នូ​វ​ប្រព័ន្ធបូម​ខ្យល់​កំ​ណ​ត់​កម្ពស់​ដោយ​ស្វ័​យ​ប្រវត្តិ​ជំ​នា​ន់​ថ្មី ប្រព័ន្ធរ​ង្វិ​ល​កង់​ទាំង​បួន​ដ៏​ល្អ​ពិសេស ប្រព័ន្ធបួង​ចង្កូត​កង់​ទាំង​បួន ការ​អភិ​វ​ឌ្ឍ​ជា​ថ្មី​ទាំងស្រុង​នៃ​ម៉ាស៊ីន Rolls-Royce V12 ទែរ​បូ​ភ្លោះ ចំណុះ 6.75 លីត្រ (850Nm នៃ​កម្រិតរ​ង្វិ​ល​ជុំ​ទាប​បំ​ផុត​ត្រឹមតែ 1,600rpm) និង​ប្រព័ន្ធ​ប្រអប់លេខ​ដែលមាន 8 វ​គ្គ ដែល​មាន​ដំណើរការយ៉ាង​រលូន​បំ​ផុត​ក្នុង​លោក ធានាថា អ្នក​មាន​រ​ថយ​ន្ត SUV កំពូល​ប្រណីត​ក្នុង​លោក​។ នៅពេល​ស្ថិតក្នុង​ផ្លូវ​លំបាក ប្រព័ន្ធបូម​ដែល​មាន​ដំ​ណើ​រការ​ដោយ​ស្វ័​យ​ប្រវត្តិ​ប្រើប្រាស់​ប្រ​ព័​ន្ធ​សម្ពាធ ដើម្បី​រុញ​កង់​ណាមួយ​ឲ្យ​ធ្លាក់ចុះ នៅពេលដែល​រ​ថយ​ន្ត Cullinan ដឹងថា ផុតពី​ផ្ទៃ​ផ្លូវ ដើម្បី​ធានាថា គ្រប់​កង់​ទាំងអស់​ស្ថិតនៅ​ជាប់​នឹង​ផ្ទៃ​ផ្លូវ ហើយ​ប្រព័ន្ធរ​ង្វិ​ល​ជុំ​កម្រិត​អតិបរិមា​ត្រូវបាន​បញ្ជូនទៅ​ឲ្យ​គ្រប់​កង់​ទាំងអស់​។

មុខងារ​បើកបរ​ដោយ​រលូន ទៅ​គ្រប់​ទីកន្លែង អាច​ប្រើប្រាស់​បាន​ដោយ​គ្រាន់តែ​ប៊ូ​តុង​មួយ​ប៉ុណ​ញ​នោះ ដែល​ប៊ូ​តុង​នោះ​ត្រូវបាន​ស្គាល់ក្នុង​ចំ​ណោម​ម​ជ្ឈ​ដ្ឋា​ន​របស់ Rolls-Royce ថា ប៊ូ​តុង “​ទៅកាន់​គ្រប់​ទីក​ន្លែ​អ - Everywhere” ដែល​មាន​ផ្ដល់​នូ​វ​មុខងារ​ផ្សេងៗ សម្រាប់​ការបើកបរ​លើផ្លូវ​ពិបាក​។ រ​ថយ​ន្ត Cullinan ក៏​អាច​បើក​កាត់​ជ​ម្រៅ​ទឹកជ្រៅ​បំ​ផុត​បើ​ធៀ​ប​នឹង​រ​ថយ​ន្ត SUV កំពូល​ប្រណីត​ផ្សេង​ទៀ​ត ក្នុង​កម្រិត​ជ​ម្រៅ 540mm ដោយសារតែ​កម្ពស់​ធ្វើ​ដំណើរ​ខ្ពស់​បំ​ផុត​របស់រ​ថយ​ន្ត​នេះ​។ នៅពេល​ធ្វើ​ដំណើរ​លើផ្លូវ​ពិបាក​រួចហើយ អ្នក​ធ្វើ​ដំណើរអាច​ចុះ​ពី​លើរ​ថយ​ន្ត​ដោយ​ពុំ​ប្រឡាក់​ជើងខោ​ឡើយ ព្រោះ​ទាំង​ទ្វារ​មុខ និង​ទ្វារក្រោយ​ក្ដោប​ដល់​ផ្នែក​ខាងក្រោម​នេះ នៃរ​ថយ​ន្ត Cullinan ហយ​ធានាថា រាល់​ភក់​ធូលី​ដី​ទាំងអស់​នៅជាប់​ទ្វារ​ខាងក្រៅ​។ ចំណុ​ចនេះ មាន​តែរ​ថយ​ន្ត Rolls-Royce ប៉ុណ្ណោះ​បាន​យកមក​គិតគូរ​។

​ជីវិត​តែមួយ របៀបរបប​រស់នៅ​ច្រើន

​ ​ការបើកបរ​ទៅកាន់​ទីតាំង​ដាច់ស្រយាល​គឺជា​ផ្នែក​ទី​មួយ​នៃ​ការធ្វើ​ដំណើរ​ផ្សងព្រេង​តាម​រ​ថយ​ន្ត Rolls-Royce Cullinan​។ ភាព​សប្បាយរីករាយ​រ​ង់​ចាំំ​លោកអ្នក តាម​រយៈ មុខងារ Rolls-Royce Recreation Module​។

​ ​ឧទាហរណ៍​៖ បន្ទាប់ពី​បានជ្រើសរើស​ដំណើរ​ផ្សងព្រេង​របស់​អ្នក​ហើយ ម្ចាស់រ​ថយ​ន្ត​នឹង​បញ្ចូល​កម្មវិធី Drone Module ទៅក្នុង​រ​ថយ​ន្ត​យន្ត Cullinan ដោយ​ជ្រើសរើស​កម្មវិធី Drone Racing Module ចេញពី​សំណុំ​កម្មវិធី​ផ្សេង​ទៀ​ត ដែល​ម្ចាស់រ​ថយ​ន្តបាន​កុម្ម៉ង់ពី​ក្រុមហ៊ុន Rolls-Royce ដើម្បី​បំពេញតាម​ចំ​ណូ​ល​ចិត្ត​ផ្នែក​កម្សាន្ត​របស់ខ្លួន​។

​ ​ការ​ស្ទូចត្រី ការថតរូប ការឡើង​ថ្ម ការ​ជិះ​ស្គី​លើ​ព្រឹ​ល ការ​ជិះ​ឆ័ត្រយោង ជិះ​ក្ដារ​ទឹក​មាន​ឆ័ត្រយោង លោត​ពី​ទី​ខ្ពស់ ជិះ​ក្ដា​ស្គីពី​លើ​ភ្នំ​ភ្លើង ឬក៏​គ្រាន់តែ​អង្គុយ​មើល​ទេសភាព​លេង ទាំងអស់​នេះ​សុទ្ធតែអាច​ធ្វើបាន​ដោយសារ​ឈុត​កម្មវិធី​កម្សាន្ត Rolls-Royce Bespoke Collective​។ កម្មវិធី​កម្សាន្ត​នី​មួយៗ​អាច​ត្រូវបាន​បញ្ចូល​ទៅក្នុង​ផ្នែក​ខាងក្រោយ​រ​ថយ​ន្ត Cullinan ដែល​មាន​ថត​ដែល​ដើរ​ដោយ​ម៉ូ​ទ័​រ ហើយ​ផ្ទុក​នូ​វ​បរិក្ខា និង​គ្រឿង​ផ្សេងៗ ត​ម្រូ​វ​តាម​ការចង់​លេង​របស់​ម្ចាស់រ​ថយ​ន្ត Cullinan​។ នៅពេលដែល​ម្ចាស់​ត្រៀមខ្លួន​លេង​ហើយ កម្មវិធី​នេះ​នឹង​បង្ហាញខ្លួន​ចេញ​មក​។​ ​ ​ ​ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh​ ​ជា​ភ្នាក់ងារ​ទទួល​សិទ្ធិ​ចែកចាយ​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន​រ​ថយ​ន្ត Rolls-Royce Motor Cars ក្នុង​ប្រទេស​កម្ពុជា ហើយ​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន HGB Group (​ខេ​ម​បូ​ឌា​)​។ ​ ​លោក​អ្នក​អាច​ចូល​មក​មើល​រ​ថយ​ន្ត Cullinan នៅ​អគារ​តាំង​បង្ហាញ​ដែល​ស្ថិតនៅ​៖ ​អគារ​លេខ 37 – 39 មហាវិថី​ព្រះ​មុនី​រ៉េត សង្កាត់​វាល​វង់ ខ័ណ្ឌ 7 មករា រាជធានី​ភ្នំពេញ រៀងរាល់ថ្ងៃច័​ន្ទ ដល់​សុក្រ វេលា​ម៉ោង 8 ព្រឹក ដល់ 5:30 ល្ងាច និង​នៅ​ថ្ងៃ​សៅរ៍​ពី​ម៉ោង 8 ព្រឹក ដល់ 12 ថ្ងៃត្រង់​។ (​សម្រាប់​ថ្ងៃអាទិត្យ ត្រូវ​មាន​ការ​ណាត់​មុន​)។

​ការ​ជាវ​តាម​រយៈ​ភ្នាក់ងារ​ទទួល​សិទ្ធិ​ចែកចាយ ម្ចាស់រ​ថយ​ន្ត Rolls-Royce នឹង​ទទួលបាន​សេវា​គាំទ្រ និង​ដំបូន្មាន​ផ្សេងៗ​សម្រាប់​គ្រប់​ផ្នែក​ទាំងអស់​នៃរ​ថយ​ន្ត​របស់ខ្លួន និង​កញ្ចប់​ធានា​យ៉ាង​ទូ​លំ​ទូលាយ​រយៈពេល​បួន​ឆ្នាំ រាប់បញ្ចូល​ទាំង​ការធានា​ដោយ​ពុំ​គិត​ពី​ចម្ងាយ​នៃ​ការបើកបរ កញ្ចប់​សេវា​ថែទាំ​ជួសជុល និង​ជំនួយ​នៅពេល​មាន​បញ្ហា​តាម​ដងផ្លូវ ការ​ទទួលបាន​នូ​វ​គ្រឿងបន្លាស​សុទ្ធ​ពី Rolls-Royce និង​ការធ្វើ​បច្ចុប្បន្នភាព​លើ Software ជាប្រចាំ​។ នៅ​កម្ពុជា មាន​តែ​បុគ្គលិក​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars Phnom Penh ដែលជា​អ្នកបច្ចេកទេស​ទទួលបាន​ការ​ប​ណ្ដុះ​បណ្ដា​លពី Rolls-Royce​។ ពួកគេ​មាន​ឧបករណ៍​ថែទាំ និង​ជួសជុល​ដែល​ទំនើប​បំ​ផុត ហើយ​ការ​ប​ណ្ដុះ​បណ្ដាល​ជាប្រចាំ និង​ជា​បន្តបន្ទាប់ មាន​ន័យថា ពួកគេ​តែងតែ​តាម​ទាន់​រាល់​បច្ចេកវិទ្យា​ថ្មីៗ​ចុងក្រោយ​។

ឌី បុណ្ណារ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី