យ៉ាន​ លីដា Nikki Nikki និង​តារា​ជា​ច្រើន​រូប​ សហការ​គ្នា​ចូលរួម​យុទ្ធនាការ​បំបាត់​អំពើ​ហិង្សា

  • 2018-12-09 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ៗ​ជា​ច្រើន​រូប​រួម​ទាំង​តារា​ចម្រៀង​ សម្ដែង​ និង​តារា​ម៉ូដែល​ដូច​ជា Nikki Nikki, យ៉ាន​ លីដា, អូន, តុង, សេម រ៉កខ័រ​, Nov Dana និង Catherine Harry បាន​ចាប់​ដៃ​គ្នា​ចូលរួម​សហការ​នៅ​ក្នុង​យុទ្ធនាការ​មួយ​ដ៏​សំខាន់ ក្នុង​គោល​បំណង​បំបាត់​អំពើ​ហិង្សា។ តារា​ទាំង​អស់​ដែល​ចូលរួម​ បាន​បង្ហាញ​ពី​សារ​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ តាម​រយៈ​ជា​វីដេអូ រូប​​ភាព​ និង​ព្រម​ទាំង​ការ​សរសេរ​ខ្លះៗ​ដើម្បី​គាំទ្រ។

យុទ្ធនាការ​​នេះ​បាន​បង្កើត​ឡើង ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​ដែល​តែង​តែ​កើត​មាន​។ ជាក់ស្ដែង​ក្នុង​ចំណោម​ស្រ្ដី​ម្នាក់​​ក្នុង​ចំណោម​៥​នាក់ នៅ​កម្ពុជា​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ក្នុង​នៅ​មាន​ ៥០​ភាគរយ​ជា​កុមារ​។ ក្នុង​​នោះ​មាន​តែ​ប្រជាជន​ប្រមាណ​ជា​ ៨​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​ដឹង​ថា​មាន​ច្បាប់​ដើម្បី​ការពារ​ស្ដ្រី​និង​កុមារ នូវ​សិទ្ធ​ដើម្បី​រស់​នៅ​ដោយ​គ្មាន​អំពើ​ហិង្សា ដូច្នេះ​យុទ្ធនាការ​ នេះ​ធ្វើ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល This Life Cambodia (TLC) ក្នុង​គោល​បំណង​ចែក​រំលែក​នូវ​ការ​យល់​ដឹង​ អំពី​ច្បាប់​ផ្សេងៗ​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​កំពុង​តែ​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា។

នៅ​ក្នុង​គម្រោង​នេះ វីដេអូ​ដែល​សំខាន់ៗ​ក្នុង​គោល​បំណង​បង្ហាញ​អំពី​ការ​លុប​បំបាត់​អំពើ​ ហិង្សា​គឺ​មាន​ដូច​ជា វីដេអូ​បង្ហាញ​ពី​ការ​ពាក់​មួក​សុវត្ថិភាព​​នៅ​ក្នុង​ផ្ទះ​ ក្នុង​ន័យ​ធៀប​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ នៅ​ក្នុង​វីដេអូ​នេះ​តារា​ចម្រៀង​ Nikki Nikki បាន​ផ្ដល់​នូវ​សាច់​ភ្លេង​បទ "Home For Dinner” ដើម្បី​ដាក់​បញ្ចូល​ក្នុង​វីដេអូ ខណៈ​ដែល​តារា​ចម្រៀង នៅ​ ដាណា ជា​អ្នក​អធិប្បាយ​នូវ​ខ្លឹម​សារ​វីដេអូ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ Catherine Harry ដែល​ជា​អ្នក​បង្កើត​វីដេអូ​អប់​រំ​ល្បី​ឈ្មោះ​មួយ​រួប​ ក៏​បាន​បង្ហាញ​ពី​ពាក្យ​ពេចន៍​ជុំវិញ​យុទ្ធនាការ​នេះ ហើយ​ក៏​មាន​វីដេអូ​មួយ​ទៀត​ដែល​មាន​វត្តមាន​របស់ Nikki Nikki បង្ហាញ​សារ​ជុំវិញ​ការ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ អ្នក​ស្រី​ យ៉ាន លីដា ដែល​ជា​តារា​ជើង​ចាស់​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​ក៏​បាន​បង្ហោះ​សារ​វីដេអូ​មួយ ដ៏​មាន​ន័យ​​សម្រាប់​យុទ្ធនាការ​នេះ។

នេះ​ជា​បណ្ដា​វីដេអូ​ទាំង​អស់​ ជុំវិញ​យុទ្ធនាការ​បំបាត់​អំពើ​ហិង្សា៖ ​​​

អត្ថបទ៖ ធារ៉ូ