NOKIA ចេញ​អាវុធ​កាណុង​ធំ​ចុង​ឆ្នាំ កាមេរ៉ា​មុខ Selfie ៤០ មេហ្គា

  • 2018-12-08 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NOKIA 8.1 ជា​ស្មាតហ្វូន​ចេញ​ចុង​ឆ្នាំ​មួយ​ទៀត​របស់ Nokia ទើប​បាន​ប្រកាស​នៅ​ប្រទេស​ឥណ្ឌា​ថ្មីៗ​នេះ។ ស្មាតហ្វូន​នេះ​នឹង​ប្រកាស​ជា​សាកល​នៅ​ថ្ងៃ ១៥ ខែ​ធ្នូ។

​ត្បិត​មិន​មែន​ស្មាតហ្វូន​កំពូល តែ Nokia 8.1 បំពាក់​អេក្រង់ IPS LCD បង្ហាញ​កម្រិត​រូបភាព FullHD ជាមួយ​អេក្រង់ PureDisplay ទំហំ ៦,១៨ អ៊ីញ និង​មាន​ស្នាម​ឆក​ខាង​មុខ​ បង្កប់​កាមេរ៉ា​មុខ​សម្រាប់ Selfie ទំហំ​យក្ស​គឺ ៤០ មេហ្គាភិចសែល។

ឯកាមេរ៉ា​ក្រោយ​ទំហំ ១២+១៣ ​ មេហ្គាភិចសែល​សហការ​ជាមួយ​ស្តេច​ឡេន Zeiss និង​មុខងារ​ទប់​លំនឹង OIS បង្កប់​សេនស័រ​សម្រាប់​ការ​ថត​រូបបែប​ព្រាល​ផ្ទៃ​ខាង​ក្រោយ​ដាច់​ស្អាត។

Nokia 8.1 ដើរ​ដោយ​បន្ទះ​ឈីប Snapdragon 710 មាន RAM 4GB មាន​មេម៉ូរី​ម៉ាស៊ីន ៦៤GB ដំណើរការ​ជាមួយAndriod Pie(Android 9.0)ស្តុក​ដើម មាន​ថាមពល​ថ្ម ៣៥០០ មីលីអំពែ​និង​មក​ជាមួយ​ពណ៌ ៣ គឺ ពណ៌​ខៀវ ពណ៌​ស្លា​ទុំ(ក្រហម​ក្រម៉ៅ) និង​ពណ៌​ស។

ចំពោះ​តម្លៃ Nokia 8.1 គឺ ៤៥០ ដុល្លារ។

អត្ថបទ៖ រក្សា