ដល់ក! ពាក្យ "Jennie is lazy” ជាប់ចំណាត់ថ្នាក់លេខ១លើ Weibo ជាមួយការចុចរកជាង ២០ លាន​ដង

  • 2018-12-08 02:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​​រវាង​តារា​ចម្រៀង Jennie រួម​នឹង​សមាជិក​ដទៃ​ក្នុង​ក្រុម​នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​នៅ​ឡើយ​សម្រាប់​បណ្ដាញ​សារព័ត៌មាន​និង​​មហាជន​ទូទៅ។ ជាក់​ស្ដែង​ក្នុង​ពេល​ថ្មី​ៗ​នេះ ពាក្យ "Jennie is lazy” កំពុង​ស្ថិត​លើ​ចំណាត់​ថ្នាក់​កំពូល​នៃ​ការ​ចុច​ស្វែង​រក​លើ​កម្មវិធី​បណ្ដាញ​សង្គម Weibo។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល ក្រោយ​ដឹង​ថា តារា​ចម្រៀង Jennie នៅ​តែ​បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​មួយ​ចំនួន ខណៈ​ពាក្យ "Jennie is Lazy” ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​​បាន​ចុច​ស្វែង​រក​លើ Weibo ឡើង​ជាង ២០ លាន​ដង។

បើ​ទោះ​បី​ជា​វីដេអូ "Lazy Jennie” ត្រូវ​បាន​ផលិតកម្ម YG បិទ​ចោល​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ក្រោយ​ចុច​ស្វែង​រក​លើ Weibo មក វីដេអូ​ប្រភេទ GIF បង្ហាញ​ពី​ភាព​ខ្ជិល​របស់ Jennie នៅ​តែ​មាន​ដដែល។ ក្រោយ​ទទួល​បាន​រូបភាព និង​វីដេអូ​ជា​ច្រើន​បែប​នេះ មហាជន​បាន​នាំ​គ្នា​បន្ត​រិះគន់​ Jennie យ៉ាង​ខ្លាំង ដោយ​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា៖ "ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ នាង​មិន​សម​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ក្រុម​នេះ​ទេ" “ដេញ​នាង​ចេញ​ពី BlackPink ទៅ សមាជិក​តែ ៣ នាក់​ក៏​ពួក​យើង​នៅ​ទទួល​យក​បាន​ដែរ"៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី