Trailer ដំបូងរឿង "Avengers 4" បញ្ចេញជាផ្លូវការ

  • 2018-12-08 03:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ដំបូង​រឿង Avengers 4 ដែល​មាន​ចំណង​ជើង​ជា​ផ្លូវការ​ថា "Avengers: Endgame” បាន​បញ្ចេញ​ជា​ផ្លូវ​ការ​ហើយ ក្រោយ​ការ​ទន្ទឹង​រង់ចាំ​ពី​សំណាក់​ទស្សនិកជន​អស់​រាប់​ខែ​មក​នេះ។

វីដេអូ​នេះ​ដែរ បង្ហាញ​ពី​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​រឿង "Avengers: Infinity War” បាន​បញ្ចប់​ទៅ​ដោយ​បន្សល់​ជា​ចម្ងល់​យ៉ាង​ច្រើន​ដល់​អ្នក​គាំទ្រ​នោះ។ តាម​រយៈ​វីដេអូ​ខ្លី​ដំបូង​នេះ​ដែរ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​របស់ Superheores មួយ​ចំនួន​ដូច​ជា Iron Man, Captain America និង Thor ជា​ដើម បង្ហាញ​ពី​ភាព​សោកសៅ​ ចំពោះ​ការ​បាត់បង់​មិត្ត​ជិត​ស្និទ្ធ​របស់​ពួកគេ ដែល​បាន​រលាយ​ទៅ​ជា​ផេះផង់ អំឡុង​ពេល​ប្រយុទ្ធ​ជាមួយ Thanos ក្នុង​វគ្គ​មុននោះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ អន សុភក្ត្រា