មក​ដឹង​តម្លៃ Mercedes-AMG G63 ស៊េរី ២០១៩

  • 2018-12-08 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mercedes ទើប​បាន​ប្រកាស​បញ្ចេញ​​រថយន្តSUV ជំនាន់​ថ្មី​របស់​ខ្លួន​គឺ AMG G63 ដែល​មាន​រូបរាង​សង្ហា​បែប​ស្ព័រ​ដដែល​មិន​ចាញ់​ម៉ូឌែល​មុនៗ​ឡើយ។

AMG G63 បំពាក់​មក​ជាមួយ​អំពូល​បំភ្លឺ​ផ្លូវ LED headlights រួម​ជាមួយ​​បាណ៉ា​ខាង​មុខ​យ៉ាង​ទាក់​ទាញ​។ វា​ក៏​​មាន​បង្កប់​កាមេរ៉ា​សេនស័រ​នៅ​ខាង​មុខ​ និង​ចំហៀង​និង​បច្ចេកវិទ្យា Active parking assist សម្រាប់​ជា​ជំនួយ​ដល់​ការ​ចត ឬ​មើល​ជុំវិញ​រថយន្ត​ជា​ដើម។

ចំណែក​ផ្នែក​ខាង​ក្នុង បំពាក់​អេក្រង់​បង្ហាញ​ព័ត៌មាន​ទំហំធំ​ ១២,៣ អ៊ីញ ជាមួយ​និង​ឧបករណ៍​បំពង​សំឡេង ១៥ ជា​ប្រព័ន្ធ​សំឡេង Burmester surround system ឯ​ដំបូល​កញ្ចក់​អាច​ទាញ​ ឬ​រុញ​បើក​បាន។

ក្រៅ​ពី​នោះ ​នៅ​មាន​​ការកម្សាន្ត​ជាមួយ​ប្រព័ន្ធ​ឆ្លាត​វៃ ដែល​ភ្ជាប់​ជាមួយ​អ៊ីនធើណិត​បាន​ដូចជា កម្មវិធី​ចម្រៀង Apple Music ឬ វីដេអូ Youtube ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណប ភ្ជាប់​ការ​ប្រើកុំព្យូទ័រ និង​មាន​ភ្ជាប់​ជា​ទូរទស្សន៍​ ជា​ដើម។

រថយន្ត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាឡឺម៉ង់ Mercedes ត្រកូល AMG ម៉ូដែល G63 ជា​រថយន្តស្ព័រ បើក​ដំបូល​បាន មាន​ម៉ាស៊ីន​ទំហំ ៤ លីត្រ ប្រភេទ bi-Turbo ស៊ីឡាំង ៨ ប្រភេទ V ដែល​អាច​បង្កើន​អានុភាព​បាន​ដល់ ៤២០ សេះ​បង្កើន​ល្បឿនពី ០ ទៅ ១០០ គ.ម/ម៉ ប្រើពេល ៤,៥ វិនាទី​តែ​ប៉ុណ្ណោះ ហើយ​អាច​រត់​បាន​រហូត​ដល់​ទៅ​ល្បឿន ៣០២ គ.ម/ម៉។

សម្រាប់​ទីផ្សារ​ប្រទេស​អូស្រ្តាលី និងអាស៊ិបា៉ស៊ីភិច Mercedes G-Wagon ​មាន​តម្លៃ​ប្រមាណ​ជា ២៤៧,៧០០ ដុល្លារ។

#វីដេអូ reviews នៅខាងក្រោមនេះ៖

ប្រភព៖ carscoops | Slash Gear   ប្រែ​សម្រួល៖ រក្សា