Salah ស៊ុត Hat trick ជួយ Liverpool បន្តភាពមិនដែលចាញ់

  • 2018-12-08 22:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយ Liverpool យកឈ្នះ Bournemouth ៤ទល់នឹង០ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី១៦។

គ្រាប់បាល់នៅនាទី២៥, ៤៨ និង៧៧ របស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបបានធ្វើឲ្យរូបគេរកបាន១០គ្រាប់ហើយក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ហើយក៏ជួយឲ្យ Liverpool ទទួលជ័យជម្នះលើកទី១៣ និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅ Premier league ផងដែរ។

១គ្រាប់ទៀតរបស់ហង្សក្រហមជាបាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Lewis Cook នៅនាទី៦៨។ Liverpool ពេលនេះមាន៤១ពិន្ទុពី១៦ប្រកួត ហើយនៅសប្ដាហ៍ក្រោយពួកគេត្រូវប្រឈមមុខជាមួយក្រុម Napoli នៅ Champions League មុនប៉ះជើងខ្លាំង Manchester United នៅ Premier league៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម