Man City បាត់បង់តំណែងកំពូលតារាងក្រោយចាញ់ Chelsea

  • 2018-12-08 23:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងខ្លាំង Manchester City ទីបំផុតបានស្គាល់ពាក្យថាចាញ់លើកដំបូងក្រោយបរាជ័យ ២ទល់នឹង០ ក្រោយថ្វីជើងរបស់ Chelsea នៅ Stamford Bridge។

លទ្ធផលនេះបានធ្វើឲ្យក្រុមរហស្សនាមថាពណ៌ផ្ទៃមេឃធ្លាក់មកលេខ២វិញក្នុងតារាង Premier League បន្ទាប់ពីគូប្រជែង Liverpool យកឈ្នះ Bournemouth ៤ទល់នឹង០ កាលពីយប់មិញ។ N'Golo Kante និង David Luiz គឺជាអ្នកស៊ុតបញ្ចូលទីឲ្យម្ចាស់ផ្ទះកាលពីយប់មិញ។

លទ្ធផលគូខ្លាំងៗផ្សេងទៀត Tottenham Hotspur បានយកឈ្នះ Leicester City ២ទល់នឹង០, Arsenal យកឈ្នះ Huddersfield ១ទល់នឹង០ ហើយ Manchester United យកឈ្នះ Fulham ៤ទល់នឹង១៕

អត្ថបទ៖ វីរ័ត្ន