តំបន់​ចុង​ក្រោយ​ សុទ្ធ​តែ​ក្រុម​ខ្លាំង​​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ​ E-Sports ២០១៨​

  • 2018-12-09 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​វគ្គ​ជម្រុះ​​ស្វែង​រក​ក្រុម​ខ្លាំង​តំបន់​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨ ធ្នូ​ ម្សិល​មី​ដោយ​រក​បាន​ក្រុម​ខ្លាំង​៤​ដែល​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ និង​ធ្លាប់​មាន​ល្បី​ក្នុង​ពិភព​កីឡា​អេឡិចត្រូនិក​យូរ​ដែរ​ហើយ។

ក្រុម You Will Know

ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើងឯក​ឆ្នាំ​២០១៨​​បាន​បញ្ចប់​វគ្គ​ជម្រុះ​តាម​តំបន់​ហើយ​ បន្ទាប់​ពី​តំបន់​ចុង​ក្រោយ​មាន​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ព្រៃវែង និង​ស្វាយរៀង​​ប្រកួត​នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​ធ្នូ។ ជា​លទ្ធផល​ក្រុម​ដែល​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​គឺ​ក្រុម​ You Will Know ចំណាត់​ថ្នាក់​លេខ​១ ក្រុម​ Five Military លេខ​២ ក្រុម​ Team Revenge of Emperor លេខ​៣ និង​ក្រុម​Successful លេខ​៤​។

ក្រុម Five-Military

និយាយ​ពី​ក្រុម​ទាំង​៤​នេះ​វិញ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ធ្លាប់​ចូល​រួម​ប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស​ជា​ច្រើន​លើក​មក​ហើយ។ ក្រុម​ខ្លាំង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ទៀត​ផង។ ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​ក្រុម​ខ្លាំង​ទាំង​៤​ទទួល​បាន​កៅអី​ឡើង​ជុំ​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ ជាន ចាន់រ៉ា