វីដេអូ Prank ធ្វើ​ពុត​ជា​លួច​គ្រឿង​អលង្ការ​កំពុង​ពេញ​និយម​នៅ​ចិន (វីដេអូ)

  • 2018-12-09 07:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បែប​កំប្លែង​ដែល​គេ​និយម​ហៅ​ថា prank ចុងក្រោយ​នេះ​ ល្បិច​ធ្វើ​ពុត​ជា​ល​ខ្សែក​ហើយ​រត់​សំដៅ​ទៅ​ទ្វារ​ដើម្បី​ឲ្យ​បុគ្គលិក​លក់​គ្រឿង​អលង្ការ​ដេញ​តាម​ទាំង​ប្រផឹតប្រផើយ​​កំពុង​ទទួល​បាន​ការ​ពេញ​និយម​នៅ​ចិន។

នៅ​ក្នុង​វីដេអូ​ឃ្លីប​​​គេ​ឃើញ​​ pranker ក្រោយ​ល​ខ្សែ​ក​រួច​ក៏​ធ្វើ​ពុត​ជា​រត់​សំដៅ​ទៅ​ទ្វារ ដែល​បុគ្គលិក​លក់ ​ភ្លាមៗ​ផ្លោះ​ទូ​លក់​គ្រឿង​អលង្ការ​ដើម្បី​ដេញ​តាម តែ pranker ជំនួស​ឲ្យ​ការ​រុញ​ទ្វារ​រត់​ទៅ​ក្រៅ គេ​បាន​ឈប់​កន្លែង​ណា​មួយ​ក្នុង​ហាង ដូច​ជា​ដើរ​ទៅ​មើល​គ្រឿង​អលង្ការ​ផ្សេង ឬ រត់​ទៅ​ល​មុខ​កញ្ចក់​ជា​ដើម។

​បន្ទាប់​ពី​ដឹង​ថា​វា​ជា​វីដេអូ prank អ្នក​លក់​ខ្ទប់​មុខ​ខ្លួន​ឯង​ហើយ​សើច​ ដោយ​អស់​សំណើច​ ព្រោះ​ខំ​តែ​រត់​តាម។

និន្នាការ​ពេញ​និយម​មួយ​នេះ​ដើម​ឡើយ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​ដែល​ស្រ្តី​ម្នាក់​ធ្វើ​វីដេអូ​បែប​កំប្លែង​ដោយ​ពុត​ជា​លួច​ស្បែក​ជើង។ ប៉ុន្តែ​ pranker នៅ​ចិន​ចម្លង​តាម​​ដោយ​លេង​ឈុត​គ្រោះថ្នាក់​ជាង​ម៉ាឡេស៊ី។

យ៉ាងណាក្តី វីដេអូ​ prank លួច​គ្រឿង​អលង្ការ​របៀប​​នេះ​គ្រោះថ្នាក់​បំផុត​ប្រសិន​បើ​​សន្តិសុខ​ចាត់វិធានការ​មុន​ដឹង​ការ​ពិត pranker អាច​នឹង​មាន​គ្រោះថ្នាក់៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម