Salah បដិសេធ​ពាន​ MOTM ដោយ​ឲ្យ​ទៅ​ Milner ព្រោះ​មូលហេតុ​មួយ​

  • 2018-12-09 06:35:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah បាន​បដិសេធ​មិន​ទទួល​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ការប្រកួត​ ឬ Man of the Match បើ​ទោះ​ជា​រូប​គេ​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៤-០ របស់​ Liverpool លើ​ Bournemouth ក៏​ដោយ។

ការ​មិន​ទទួល​យក​ពាន​ខាង​លើ​ដោយ​សារ​តែ​ Salah គិត​ថា​វា​សក្ដិសម​សម្រាប់​មិត្ត​រួម​ក្រុម​ James Milner ច្រើន​ជាង​ព្រោះ​យប់​មិញ​វា​ជា​ប្រកួត​នៅ Premier League ទី​៥០០​លើក​របស់ Milner។

"ខ្ញុំ​មិន​យក​ពាន​នេះ​ទេ​ ព្រោះ​វា​ជា​របស់​ Milner។ Milner លេង​ប្រកួត​ទី​៥០០​ នៅ​លីគ​ គេ​លេង​បាន​យ៉ាង​ល្អ​នៅ​ថ្ងៃ​នេះ​ហើយ​​សម​នឹង​បាន​ពាន​នេះ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​ដូច​ជា​ Milner ដែល​មាន​អាជីព​បាល់ទាត់​ដ៏​ជោគជ័យ​ ហើយ​ចំពោះ​ពាន​ MOTM ខ្ញុំ​យក​មិន​បាន​ទេ"។​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេហ្ស៊ីប​និយាយ​ដូច្នេះ។​

បាល់​ Hat trick របស់​ Salah បាន​ធ្វើ​ឲ្យ​រូប​គេ​មាន​១០​គ្រាប់​ក្នុង​តារាង​ Top scorer ខណៈ​ក្រុម​ Liverpool ក៏​បាន​ឡើង​ទៅ​កំពូល​តារាង​ Premier League ដូចគ្នា​បន្ទាប់​ពី Manchester City ចាញ់​ Chelsea៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន