Solari ឆ្លើយ​តប​នឹង​សម្ដី​របស់​ Ronaldo ដែល​ថា​ Juve ជា​ក្លឹប​ល្អ​បំផុត​

  • 2018-12-11 13:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Real Madrid លោក Santiago Solari បាន​និយាយ​តប​នឹង​សម្ដី​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo ​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​រវាង​ Real Madrid និង​ ក្លឹប CSKA Moscow ថា​ កូន​ក្រុម​របស់​ខ្លួន​មាន​ភាព​អស្ចារ្យ និង​ សុភាព​រាបសា​។

គ្រូ​បង្វឹក​អេស្ប៉ាញ​នេះ​បាន​និយាយ​ថា​៖ " ការ​ដាក់​ខ្លួន​ ជា​គុណធម៌​ដ៏​អស្ចារ្យ ហើយ​កូន​ក្រុម​របស់​ខ្ញុំ មាន​ភាព​អស្ចារ្យ និង​មាន​ឥរិយាបថ​សមរម្យ​ណាស់​។ Cristiano ជា​វីរបុរស​មួយ​រួប​របស់​ក្លឹប​ Real Madrid ហើយ​ការ​យល់​ឃើញ​របស់​គាត់​ជា​រឿង​របស់​គាត់។ Madrid មាន​តម្លៃ​យ៉ាង​ខ្លាំង​ក្នុង​ពិភព​កីឡា។ ពួក​យើង​ និង​ បុគ្គលិក​ទាំង​អស់​គ្នា ខំ​ប្រឹង​ធ្វើ​ការ​ណាស់​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Cristiano Ronaldo បាន​លើក​ឡើង​ថា​ ក្លឹប​ Juventus ជា​ក្រុម​មួយ​ដ៏​ល្អ​បំផុត​ដែល​គេ​បាន​លេង​ជាមួយ​។

ក្លឹប​ Real Madrid បាន​កក់​កៅអី​វគ្គ​ ១៦​ក្រុម​ក្នុង​ UEFA Champions Leauge ហើយ ដោយ​ឈរ​លេខ​ ១​ និង​មាន​ ១២​ពិន្ទុ​ក្នុង​ដៃ។ ចំណែក​ក្នុង​ក្របខ័ណ្ឌ​ La Liga វិញ​ ក្លឹប​នេះ ឈរ​លេខ​ ៤ និង​មាន​ ២៦​ពិន្ទុ​ ឯ​ក្លឹប​ Barcelona វិញ​ឈរ​លេខ​ ១​ ដោយ​មាន ៣១​ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី