ខ្វះ​អី​ចុង​ឆ្នាំ​របស់​បញ្ចុះ​តម្លៃ​ នៅ​ផ្សារ​ រតនា ផ្លាហ្សា មាន​ទំនិញ​ចុះថ្លៃ​រហូត​​ដល់​​ ៥០%

  • 2018-12-14 07:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ដំណឹង​ល្អ​ដល់​ Fan ទាំង​អស់​គ្នា​ដែល​និយម​ចូល​ចិត្ត​ដើរ​ផ្សារ​ និង​ទិញ​ទំនិញ​ល្អៗ ហើយ​បាន​ចុះ​ថ្លៃ​យ៉ាង​ពិសេស​ទៀត​នោះ ថ្ងៃ នេះ​ Sabay បាន​ដំណឹង​ពី​អ្នក​តំណាង​ឱ្យ​ផ្សារ​ទំនើប​រតនាផ្លាហ្សា មក​ថា​ចាប់​ពី​ថ្ងៃ​ ១៥ ដល់​ ៣១ ធ្នូ នេះ​ មាន​ប្រូម៉ូសិន​ពិសេស​ទិញ​ទំនិញ​ចុះ​ថ្លៃ​ច្រើនៗ​។

ជាមួយ​គ្នា​ក៏​មាន​កម្មវិធី​ពិសេសៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម​ដើម្បី​ញ៉ាំង​ឱ្យ​បរិយាកាស​កាន់​តែ​សប្បាយ​រីករាយ៖

  • កម្មវិធី​ទី​១ បញ្ចុះ​តម្លៃ រហូត​ដល់ ៥០%
  • រាល់ការទិញទំនិញផ្សេងៗ អ្នកនឹងមានឱកាសចាប់ Lucky Draw មានរង្វាន់ដូចជាទូរសព្ទដៃ Huawei ជាដើម
  • ចូលរួមលេងហ្គេមគប់ប៉េងប៉ោងឈ្នះរង្វាន់ជាច្រើន
  • មានការប្រគំតន្រ្តីសម័យទំនើប Live Bands នៅជាន់ផ្ទាល់ដី

ទាន់ឱកាស​ល្អ​ចុង​ឆ្នាំ​ ខាង​ផ្សារ​មាន​បញ្ចុះ​តម្លៃ​ អ៊ីចឹង​ចាំ​អី​ទៀត បបួល​មិត្តភ័ក្ត ក៏​ដូចជា​ក្រុម​គ្រួសារ​ទៅ​ដើរលេង ទិញ​ទំនិញ និង​រក​អាហារ​ឆ្ងាញ់ៗ​ ជុំ​គ្នា​មុន​​ដាច់​ឆ្នាំ​ម្តង​មើល៍៕

អត្ថបទ៖ ថា ម៉ាលីដា