មុន​ទិញ​មួក​សុវត្ថិភាព គួរ​ដឹង​ចំណុចទាំងនេះ​មិន​មែនចេះតែ​ទិញៗនោះទេ

  • 2018-12-16 02:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អ្នក​​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព ប៉ុន្តែ​ទំនង​ជា​មាន​​អ្នក​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​មួយ​ចំនួនមិនបាន​ដឹង​ពី​វិធី​ជ្រើ​ស​រើស​មួក​សុវត្ថិ​ភាព​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះទេ។​

​បើ​តាម​ព័ត៌មាន​ដែល​អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​​ផ្សព្វ​ផ្សាយសន្និសីទ​ប្រ​ចាំ​ឆ្នាំ​ស្តីពី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជាកាល​ពី​សប្តាហ៍​មុន​បាន​បង្ហាញ​ពី​វិធី​ចំនួន​​ប្រាំ​មួយ​ក្នុង​ការ​ជ្រើ​ស​រើស​មួក​សុវត្ថិភាព។​

ចំណុច​ទាំង​ប្រាំ​មួយ​នោះ​រួ​មាន​ទី​១​ត្រូវ​ជ្រើស​រើស​មួក​សុវត្ថិភាព​ណា​ដែល​សម​ល្ម​ម​នឹង​ទំហំ​ក្បាល​របស់​អ្នក​ប្រើ​ប្រាស់ និងទីពីរ​ត្រូវ​ចេះពីនិត្យ​មើល​ខ្សែ​ក្រោម​ចង្កាមាន​សភាព​មាំ​ល្អ។

សម្រាប់​ចំណុច​ទី៣​អ្នក​ប្រើ​ប្រាស់​ត្រូវ​ពិនិត្យ​មើល​លើ​ភាព​រឹង​មាំ​របស់​​ស្នោដែល​មិន​ផុង​ឬ​ទ្រុឌ​នៅ​ពេល​ចុច​ដោយ​ម្រាម​ដៃ និង​ចំណុច​ទី​៤​វិញ​គឺ​សម្បក​មួក​សុវត្ថិភាព​មាន​ពណ៌ស្រាល និង​ចាំង​ជាមួយ​ពន្លឺឬភ្លើង។

ចំណែក​ចំណុច​ទី​៥​វិញ​គឺ​មួក​សុវត្ថិ​ភាព​មាន​បន្ទះ​ចំណាំង​ពន្លឺ និង​ចំណុច​ចុងក្រោយ​គឺ​មាន​ស្លាក​សញ្ញា​បញ្ជាក់​គុណ​ភាព​។

បើ​តាម​ប្រ​ភព​ដដែល​ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃរបួស​ធ្ងន់ធ្ងរ​បាន​៦៩​ភាគ​រយ និង​ហានិភ័យ​នៃ​ការ​ស្លាប់ចំនួន​៤២​ភាគ​រយ។

ប្រ​ភព​ខាង​លើ​បាន​ផ្តល់​អនុសាសន៍​ថា​អ្នក​ប្រើ​ប្រាស់​គួរ​ផ្លាស់​ប្តូរ​រាល់ពីរ​ទៅ​បី​ឆ្នាំ​ម្តង​​ទៅ​ជាគ្មាន​សញ្ញា​ថា​ខូច​ខាត​ក៏​ដោយ។​

គួរ​បញ្ជាក់ថា​កាលពី​ខែ​វិច្ឆិកា កន្លង​ទៅនេះ​អ្នកស្លាប់​ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មានចំនួន​១២២​នាក់ ក្នុង​នោះ​៧៧​ភាគ​រយ​មិន​ពាក់​មួក​សុវត្ថិភាព៕ ​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម