អ្នក​ជិះ​ Grab ​កាន់​តែ​ទុក​ចិត្ត​ជាង​មុន ជា​មួយ​មុខងារ​ ៤ ពិសេសថ្មី​

  • 2018-12-17 03:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយលល់មួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹង ផ្សព្វផ្សាយ និងអភិវឌ្ឍភាពជាដៃគូ ដែលមានស្រាប់ក្នុងការគាំទ្រដល់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងប្រទេសកម្ពុជា។

Grab ក៏បានបញ្ចេញផលិតផល “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” ដែលមានបំណងលើកកម្ពស់បទដ្ឋានសុវត្ថិភាពចរាចរណ៍សម្រាប់ឧស្សាហកម្មដឹកជញ្ជូននេះផងដែរ។ មុខងារនៅក្នុងផែនទីចង្អុលផ្លូវនោះ ត្រូវបានណែនាំដោយគោលការណ៍សុវត្ថិភាពចំនួនបួន៖

១. ដឹងថាតើអ្នកជិះជាមួយនរណា៖ អ្នកធ្វើដំណើរ​កាន់​តែ​មាន​ទំនុក​ចិត្ត​ជាង​មុន ដោយ​អាច​ស្គាល់​ច្បាស់​ពី​អ្នក​បើកបរ​របស់​ខ្លួន តាមរយៈការពិនិត្យបញ្ជាក់រូបថត Selfie របស់អ្នកបើកបរ និង​អាច​ពិនិត្យប្រវត្តិយ៉ាងតឹងរ៉ឹងរបស់ Grab ដើម្បីធានាឲ្យបាននូវគុណភាពរបស់អ្នកបើកបរ។

២. អាចទទួលបានជំនួយពេលដែលអ្នកត្រូវការ៖ ចែករំលែកការធ្វើដំណើរ ហើយនឹង ប៊ូតុងជំនួយបន្ទាន់ដែលមាននៅក្នុងកម្មវិធីរបស់អ្នកធ្វើដំណើរ នឹងត្រូវបន្ថែមទៅកាន់កម្មវិធីរបស់អ្នកបើកបរ ដែលអាចឲ្យពួកគេចែករំលែកទី តាំងជាក់លាក់ជាមួយក្រុមគ្រួសារ ឬ​មិត្តភ័ក្ដិ។​

៣. កសាងទម្លាប់ថ្មី និងមានសុវត្ថិភាពជាងមុន៖ ឧបករណ៍វិភាគរបស់ Grab អនុញ្ញាតឲ្យកម្មវិធីរបស់ខ្លួន ជួយដល់អ្នកបើកបរបានស្វែងយល់ពីរបៀបដែលពួកគេបើកបរ និងចំណុចដែល ពួកគេអាចកែលម្អ ប្រព័ន្ធតាមដានភាពនឿយហត់របស់អ្នកបើកបរ នឹងបញ្ជូនសាររំឭក ដោយផ្អែកលើរយៈពេលដល់អ្នកបើកបរមានសកម្មភាពបើកបរ ដោយពុំបានសម្រាកនៅចន្លោះពេលធ្វើដំណើរ។

៤. ទទួលបានការការពារនៅគ្រប់ចំណុចទាំងអស់៖ មុខងារសុវត្ថិភាពនៅលើកម្មវិធី Grab មានភាពទូលំទូលាយ ដែលមានមុខងារតាមដានការឆបោក យន្តការប្រតិបត្តិការសាច់ប្រាក់ដែលមានសុវត្ថិភាព និងការការពារទិន្នន័យនានា។

Grab នឹងប្រើប្រាស់ កម្មវិធី “ផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ” របស់ខ្លួនដែល បានអនុវត្តនៅថ្នាក់តំបន់ ដែលរួមមានមុខងារដែលមានបំណងបង្កើនស្តង់ដារសុវត្ថិភាពចរាចរណ៍ ជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រសួងក្នុងការលើកកម្ពស់ការបើកបរដោយសុវត្ថិភាព និងការប្រើប្រាស់ផ្លូវ ថ្នល់នៅទូទាំងប្រទេសកម្ពុជា។

បន្ថែមលើនេះ Grab ក៏បានផ្ដល់មួកសុវត្ថិភាព និងសន្លឹកស្ទីកគ័រដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។ សន្លឹកស្ទីកគ័រចំណាំងផ្លាតដែលមានពាក្យស្លោករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន នឹងត្រូវបានបិទនៅលើរ៉ឺម៉កទុក-ទុក ដើម្បីបង្កើនការមើលឃើញនៅពេលយប់ ។ Grab និងក្រសួងសាធារណការនឹងរៀបចំក្បួនដង្ហែទុក-ទុក ជាប្រចាំខែដើម្បីលើកកម្ពស់ការយល់ដឹងរបស់ សាធារណជនអំពីសុវត្ថិភាពចរាចរណ៍។

ព័ត៌មានបន្ថែមអំពីការប្ដេជ្ញាចិត្ត និងគោលដៅរបស់ក្រុមហ៊ុន Grab ក្រោមផែនទីចង្អុលផ្លូវបច្ចេកវិទ្យាសុវត្ថិភាពប្រចាំថ្ងៃ សូមចូលទៅកាន់៖ www.grab.com/kh/safety

​​

អត្ថបទ៖ សុខហេង

អត្ថបទថ្មី