Neville ទាយ​ទុក Mourinho នឹង​ត្រូវ Man Utd ដេញ​ចោល​ក្នុង​ពេល​ឆាប់ៗ

  • 2018-12-17 04:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho នឹង​ត្រូវ​បណ្ដេញ​ចេញ​ដោយ​ក្លឹប Manchester United នៅ​ពេល​ឆាប់​ៗ បន្ទាប់​ពី​បរាជ័យ​ដោយ​សារ Liverpool ៣-១ កាល​ពី​យប់​មិញ។ នេះ​គឺ​ជា​សម្ដី​របស់ Gary Neville។

ក្រុម​កីឡាករ​របស់​លោក Mourinho ហាក់​លេង​មិន​ទៅ​មុខ​សោះ​ត្រូវ​បាន​ចាប់​ជាប់​​ដោយ​ក្រុម​លោក Jurgen Klopp។ ស្របពេល​​ខ្សែ​ប្រយុទ្ធ Sadio Mane និង Xherdan Shaqiri ជា​អ្នក​រក​គ្រាប់​បាល់​ធ្វើ​ឲ្យ Man Utd និង Liverpool​ ដាច់​គ្នា​ដល់​១៩​ពិន្ទុ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អតីត​វីរបុរស​របស់ Man Utd លោក Nevilleជឿជាក់ថា លទ្ធផល​​ចុងក្រោយ​នេះ​ប្រហែល​ជា​ពេលវេលា​ចុងក្រោយ​សម្រាប់​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​នៅ​កីឡដ្ឋាន Old Trafford។ និយាយ​ទៅ​កាន់ Sky Sports លោក Neville ថា៖ "តើ Mourinho អាច​នឹង​ចាកចេញ​ទេ?ខ្ញុំ​គិត​ថា​វា​នឹង​កើតឡើង។

នេះ​គឺ​ជា​បរាជ័យ​លើក​ទី​៥​សម្រាប់ Manchester United ក្នុង​រដូវ​កាល​នេះ​ឈរ​លេខ​៦​ក្នុង​តារាង​ពិន្ទុ ប៉ុន្តែ Mourinho នៅ​តែ​​មាន​ទំនុក​លោក​អាច​នាំ​​ក្រុម​ឡើង​ទៅ​ក្រុម​កំពូល​ទាំង​៤​បាន៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី