មួក​សុវត្ថិភាព​ថ្មី បាន​ទាំង​ការពារ និង​មាន​មុខងារ​ឆ្លាតវៃ​ទៀត​

  • 2018-12-19 04:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួក​សុវត្ថិភាព​ឆ្លាតវៃ (Smart Helmet) ចាប់ផ្តើម​លេច​រូបរាង​ច្រើន​ឡើងៗ​លើ​ទីផ្សារ ដោយ​មាន​ការ​រចនា​ប្លែកៗ​ផ្តល់​ជម្រើស​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​។ ជា​មួយ​នឹងការ​រចនា​មួក CrossHelmet X1 បាន​បង្កើន​ទំហំ​កាន់​តែ​ទូលាយ​នៅ​ផ្នែក​ខាងមុខ​។

CrossHelmet ប្រើ​បច្ចេកវិទ្យា HUD ធ្វើ​ឲ្យ​រាល់​ព័ត៌មាន​ត្រូវការ​បង្ហាញ​នៅ​នឹង​ភ្នែក​ ដោយ​កាមេរ៉ា​បង្ហាញ​ទិដ្ឋភាព​ក្រោយ ផ្តល់​ឲ្យ​អ្នក​ជិះ​អាច​មើល​បាន ៣៦០ ដឺក្រេ​, ភ្ជាប់ Bluetooth អាច​បញ្ជា​ជា​សំឡេង​, គ្រប់គ្រង​សំឡេង​រំខាន រួម​ទាំង​ស្តាប់​តន្ត្រី​។ 

Touchpads មាន​ទីតាំង​នៅ​គែម​មួក អាច​ឲ្យ​អ្នក​ពាក់​បញ្ជា​តាមរយៈ​ម្រាមដៃ​។ Motions ដូចជា​ការ​អូស​ឡើង​លើ ឬ​ចុះ ឬ​ពី​គែម​ទៅ អាច​ជួយ​គ្រប់គ្រង​តន្ត្រី​បាន​។ បន្ទះ​គ្រប់គ្រង​នោះ ក៏​អាច​ដំណើរការ ពេល​ពាក់​ស្រោម​ដៃ​ដែរ​។ 

វីដេអូ៖

ថ្ម​ប្រភេទ Lithium-Ceramic អាច​ផ្គត់ផ្គង់​ដល់​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ បាន ៦ ទៅ ៨ ម៉ោង។ មួក​មាន​ភ្ជាប់​មក​ជាមួយ មេម៉ូរី 8GB និង Chip Quad ARM Cortex A53 1.2GHz។ CrossHelmet ធានា​ថា X1 សម្រប​តាម​រាល់​ស្តង់ដារ​សុវត្ថិភាព​។ X1 មាន​ទម្ងន់ ១,៧៨ គីឡូក្រាម ក្នុង​តម្លៃ​ប្រហែល ១ ៧៩៩ ដុល្លារ (បរទេស) ដែល​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​លើ​ទីផ្សារ​ឆ្នាំ​ក្រោយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ rideapart   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម