ប្រភព​កំបាំង​មុខ បង្ហាញ​​​ច្បាស់ៗ​​ពី​ Galaxy S10

  • 2018-12-18 02:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ព័ត៌មាន​បច្ចេកវិទ្យា​ Phone Arena ទទួល​បាន​នូវ​ដំណឹង​ច្បាស់ៗ​អំពី​​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​នៃ Galaxy S10/S10+ ដែល​ផ្ដល់​ដោយ​ប្រភព​មិន​បង្ហាញ​អត្តសញ្ញាណ​មួយ។

Galaxy S10/S10+ នៅ​តែ​មាន​អេក្រង់​លាត​សន្ធឹង​ទំហំ​ធំ ប៉ុន្តែ​​ខុស​ប្លែក​ពី​មុន​ត្រង់​មាន​កាមេរ៉ា​បង្កប់​លើ​អេក្រង់ និង​មាន​កាមេរ៉ា​ ៣ គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។ ចំណុច​ខុស​គ្នា​រវាង​ S10 និង S10+ គឺ​ស្ថិត​នៅ​ត្រង់​កាមេរ៉ា​ដែល​បង្កប់​លើ​អេក្រង់ ដោយ​​លើ S10 មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ ចំណែក​នៅ​លើ S10+ មាន​កាមេរ៉ា​រហូត​ដល់​ ២ គ្រាប់​ឯណោះ។

Galaxy S10 មាន​អេក្រង់​ទំហំ ៦,១ អ៊ីញ ជា​មួយ​វិមាត្រ​ ១៤៨,៩ x ៧០,៩ x ៧,៨ ម.ម ខណៈ​ដែល Galaxy S10+ មាន​អេក្រង់​ទំហំ ៦,៤ អ៊ីញ ជា​មួយ​វិមាត្រ​ ១៥៧,៧ x ៧៥ x ៧,៨ ម.ម។ ​​ស្មាតហ្វូន​ថ្មី​របស់ Samsung ​នៅ​តែ​មាន​រន្ធ​ដោត​កាស​ 3.5 mm ​​ខុស​ពី​ពាក្យ​ចចាមអារ៉ាម​កន្លង​មក។

គួរ​ដឹង​ថា​ Galaxy S10 នឹង​​មាន​រហូត​ដល់ ៣ ប្រភេទ​ឯណោះ គឺ Galaxy S10 Lite, S10 និង S10+។ ចំពោះ​ Galaxy S10 Lite នឹង​មាន​​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ ដែល​បំពាក់​នូវ​កាមេរ៉ា​ ២ គ្រាប់​ប៉ុណ្ណោះ​នៅ​ផ្នែក​ខាង​ក្រោយ៕

ចុចអាន៖

​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង