ប្រតិបត្តិករទូរគមនាគមន៍ ៨៧ ភាគរយ បាន​​ចូលរួម​វិភាគទានដល់មូលនិធី ស.អ

  • 2018-12-18 02:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​មូល​និធិ ស​.​អ​.(មូលនិធិកសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិ​វ​ឌ្ឍ​លើ​វិ​ស័​យ​ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍​និង​ព័ត៌មាន) បាន​រៀបចំ​សន្និសីទ​សារ​ព័​ត៌មាន​ ​ដើម្បី​បង្ហាញ​ពីលទ្ធផល​នៃ​ការអនុវត្ត​គ​ម្រោ​ង​មូល​និ​ធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​និង​ការ​អភិ​វ​ឌ្ឍ​លើ​វិ​ស័​យ​ទូរ​គមនាគមន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍​និង​ព័ត៌មាន​ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគ​មន៍។

ឯកឧត្តម កាន ច័ន្ទ​មេត្តា

ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគ​មន៍ និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុម​ប្រឹក្សា​មូល​និធិ ស​.​អ​. បាន​​ឲ្យ​ដឹងថា **មាន​ប្រតិបត្តិ​ក​រទូរ​គមនាគ​មន៍​ចំនួន ៨៧% (​ប៉ែតសិប​ប្រាំពីរ​ភាគ​រយ​)** បាន​បង់​វិភាគទាន​​ចូល​មូល​និធិ​ស​.​អ​. ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទ្រ​ទ្រ​ង់​ និង​លើកកម្ពស់​ដល់​ការកសាង​សមត្ថភាព ការស្រាវជ្រាវ និង​ការ​អភិ​វ​ឌ្ឍ​វិស័យ​ទូរ​គមនាគ​មន៍ បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន​។

មូល​និធិ​ស​.​អ​.​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ដែល​ថវិកា​បាន​យកទៅ​អនុវត្ត​គ​ម្រោ​ង​ជាច្រើន​រួមមាន​៖​

​ ​១. ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សិក្សា​ផ្នែក​បច្ចេកវិទ្យា​គមនាគ​ម​ន៍ និង​ព័ត៌មាន ចំនួន ៨៤ (​ប៉ែតសិប​បួន​) នាក់ (៣០​នាក់​នឹង​ចូល​រៀន​ក្នុង​ឆ្នាំ​២០១៩) ដែល​ក្នុង​នោះ មាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ថ្នាក់អនុបណ្ឌិត​ចំនួន ០៣ (​បី​) រូប និង​បរិ​ញ្ញាប​ត្រ​សិក្សា​ក្នុងស្រុក​ចំនួន ៨១ (​ប៉ែតសិប​មួយ​) រូប និង​ការផ្តល់​ថវិកា​ទ្រ​ទ្រ​ង់​វគ្គ​បណ្តុះ​-​បណ្តាល​ជំនាញ ប​.​គ​.​ព ជាក់ស្តែង ដល់​និស្សិត​បានចំ​នួន ២​គ​ម្រោង​រួមមាន Soft Skill Training ក្នុង​វិស័យ ទ​-​បគ​ព និង​កម្មវិធី Cambodia ICT Volunteer​។ ​ ​២. ការស្ថាបនា​បន្ទ​ប់​កុំព្យូទ័​រ​នៅតាម​វិទ្យា​ល័​យ​ចំ​នួន ២០ (​ម្ភៃ​)​ដោយ​សហការ​ជាមួយ​ក្រសួង​អប់​រំ យុវ​ជន និង​កីឡា​។ គួរបញ្ជាក់​ផងដែ​រថា គ​ម្រោង​នេះ​ត្រូវបាន​ជជែក​ពិភាក្សា​រវាង​ក្រសួង​ទាំងពីរ​រួចរាល់ រងចាំ​ការអនុវត្ត​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។

​៣. ផ្តល់​ថវិកា​ដល់​ការងារ​ស្រាវជ្រាវ​ចំនួន​បី ដែល​កិច្ចការ​ស្រាវជ្រាវ​នឹង​ចាប់ផ្តើម​ក្នុង​ពេលខាងមុខ ដោយ​ការស្រាវជ្រាវ​ទាំង​នោះ​រួមមាន IoT, Data Science និង Khmer Language Processing​។ ​ ​៤. ការកសាង​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​សម្រាប់​ការស្រាវជ្រាវ និង​អភិ​វ​ឌ្ឍ​ន៍​ក្នុង​វិ​ស័​យ​ប​.​គ​.​ព ដោយ​បង្កើត​បន្ទប់ពិសោធន៍ និង​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​ទ្រ​ទ្រ​ង់​ដល់​វិ​ស័​យ​អប់​រំ មានដូចជា​៖

​-​Incubation Center នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​

​-​Incubation Center នៅ​សកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​

-​ហេ​ដ្ឋា​រចនាសម្ព័​ន្ធ​ទ្រ​ទ្រ​ង់​ដល់​ការងារ​គ្រប់​គ្រង​តាម​សាលា​រៀ​ន​

​-​បន្ទ​ប់ពិសោធន៍​ខាង​ផ្នែក​បណ្តាញ​នៅ​វិទ្យាស្ថាន​ NIPTICT​

​-ម​ជ្ឈ​មណ្ឌល​នវានុវត្តន៍​នៅ​វិទ្យាស្ថាន​ NIPTICT​

​៥. ការ​ទ្រ​ទ្រ​ង់​សកម្មភាព និង​កម្មវិធី​មួយ​ចំនួន​ដើម្បី​បង្កើន​សហគ្រិនភាព​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា ដោយមាន ទាំង​ការ​ប​ណ្តុះ​បណ្តាល​ជំ​នា​ញ និង​មុខរបរ ព្រម​ទាំង​ការ​ប្រកួតប្រជែង​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ចំនួន ០៧ (​ប្រាំពីរ​) គ​ម្រោង ព្រម​ទាំង​ផ្តល់​គ​ម្រោង SMEs Go Digital ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៧ ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគ​មន៍​, ដឹកនាំ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​មាន​ការចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​អប់​រំ យុវ​ជន និង​កីឡា និង​ក្រសួង​ការងារ និង​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ ហើយ​គ​ម្រោង​នេះ​នឹង​បន្ត​អនុវត្ត​នៅ​ឆ្នាំក្រោយៗ​ទៀត​។

ឯកឧត្តម កាន ច័ន្ទ​មេតា្ត បាន​ស្នើឱ្យ​ប្រតិបត្តិ​ក​រទូរ​គមនាគ​មន៍​មួយ​ចំនួន​តូច​ដែល​មិនទាន់បាន​បំ​ពេញ​កាតព្វកិច្ច​បង់​វិភាគទាន​មូល​និ​ធិ​ស​.​អ​. ឆ្នាំ​២០១៧ រួសរាន់​បង់​វិភាគទាន​មុននឹង​ក្រុម​ប្រឹក្សា​មូល​និធិ​ស​.​អ​. ចាត់វិធានការ​បន្ទាប់។ ​

អត្ថបទ៖ ប៊ុណ្ណារ៉ា