Klopp និយាយ​បែប​ណា ក្រោយ​ចាប់​ឆ្នោត​ជួប​សត្រូវ​ចាស់ Bayern Munich?

  • 2018-12-18 03:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង ដែល​បាន​ត្រលប់​ទៅ​កាន់​អាល្លឺម៉ង់ បន្ទាប់ពី​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុងក្រោយ Liverpool ជួប​ជាមួយ Bayern Munic។

Klopp ធ្លាប់​ដឹក​នាំ  Borussia Dortmund ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០១៥ ដែល​​ជា​គូ​ប្រជែង​ធំ​តទល់​នឹង Bayern ហើយ​ពេល​នេះ​លោក​​នឹង​ត្រូវ​ត្រលប់​ទៅ​កាន់​កីឡដ្ឋាន Allianz ម្ដង​ទៀត។ និយាយ បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​ក្នុង​ទីក្រុង Nyom យប់​មិញ Klopp បាន​ប្រាប់​វិបសាយ Liverpool ថា៖ "ពិបាក។ ជា​ការ​ចាប់​ឆ្នោត​ល្អ។ វា​ច្បាស់​ណាស់ វា​នឹង​ពិបាក។ ពួក​គេ​គឺ​ជា​ក្រុម​កំពូល​មួយ។ សម្រាប់​ខ្ញុំ​​ល្អណាស់​ដែល​បាន​ទៅ​កាន់​អាល្លឺម៉ង់"។

អ្នក​ចាត់​ការ​វ័យ​៥១​ឆ្នាំ​បន្ត​ថា៖ "ពេល​នេះ​ពួក​យើង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ការ​ប្រកួត និង​សង្ឃឹម​ខ្ពស់ ពួក​យើង​នឹង​មិន​មាន​បញ្ហា​របួស​កីឡាករ។ ពួក​យើង​ស្គាល់​កីឡដ្ឋាន​នោះ​ច្បាស់ បរិយាកាស​នឹង​អស្ចារ្យ"។ Liverpool បច្ចុប្បន្ន​កំពុង​ឡើង​ជើង​ខ្លាំង ឈរ​នៅ​លេខ​១ លើ​តារាង​ពិន្ទុ​ Premier League  គម្លាត​១​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ  Manchester City៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ