សហព័ន្ធតេក្វាន់ដូ ITF ស្វាគមន៍ជានិច្ចសិស្សគុនមកពីបណ្ដាក្លឹបផ្សេងៗចង់បានបទពិសោធថ្មី
- 2018-12-18 03:54:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធតេក្វាន់ដូ ITF ស្វាគមន៍ជានិច្ចសិស្សគុនមកពីបណ្ដាក្លឹបផ្សេងៗចង់បានបទពិសោធថ្មី
ចន្លោះមិនឃើញ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា ស្វាគមន៍ជានិច្ចសម្រាប់សិស្សគុនមកពីក្លឹបផ្សេងៗ ដែលចង់មកហាត់រៀននៅក្នុងពហុកីឡដ្ឋានជាតិ ដែលជាកន្លែងជម្រើសជាតិ ឬចង់ហាត់ជាមួយគ្រូជើងចាស់ ដើម្បីពង្រឹងសមត្ថភាពបន្ថែម និងបង្កើនភាពកក់ក្ដៅ ជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត។
ឯកឧត្ដម កែវ រ៉េមី ប្រធានសហព័ន្ធបានឲ្យដឹងថា សម្រាប់សិស្សគុនទាំងអស់ មិនថាអ្នកកំពុងហាត់រៀននៅក្លឹបណា ឬជាមួយគ្រូរូបណានោះទេ ប្រសិនបើចង់ចូលមកហាត់ក្នុងស្តាត ចង់រៀនបន្ថែមជាមួយគ្រូៗជើងចាស់ គឺស្វាគមន៍ជានិច្ច។ កុំបារម្ភអ្វីទាំងអស់ បើមានចិត្តចង់ពង្រឹងសមត្ថភាពបន្ថែម ចង់បានបទពិសោធថ្មីៗអាចមកហាត់បានជាមួយគ្រូជម្រើសជាតិ គ្រូល្បីៗរបស់សហព័ន្ធ។
ជាមួយគ្នានេះដែរ ឯកឧត្ដមលើកឡើងទៀតថា ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ មើលឃើញថាល្អមែនទែន ទាំងការរៀបចំការប្រកួត ការថ្លឹងទម្ងន់ ការចាប់គូគឺសុក្រឹត និងតឹងតែងល្អណាស់ ហើយជាពិសេសមួយទៀតនោះ គឺសមត្ថភាពកីឡាករ កីឡាការិនីចូលរួមមានការរីកចម្រើន ទាំងវិញ្ញាសាប្រយុទ្ធ និងសម្ដែង។
រំលឹកដែរថា សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៨នេះ រយៈពេល៣ថ្ងៃ គឺទី១៤-១៦ ខែធ្នូ ទើបនិងបញ្ចប់ប៉ុន្មានថ្ងៃមុននេះនៅឯក្នុងវិមាននៃពហុកីឡដ្ឋានជាតិ៕
Man City ចង់យក Isco មកអង់គ្លេស តែតា Perez ចង់បានលើ១០០លានផោន
កម្ពុជាបានមេដាយមាស២ហើយ ពីការប្រកួតកីឡានិស្សិតសកលវិទ្យាល័យអាស៊ាន