ក្ដៅៗ! Man Utd បណ្ដេញលោកJose Mourinho ចេញពីតំណែងហើយ
- 2018-12-18 10:11:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ! Man Utd បណ្ដេញលោកJose Mourinho ចេញពីតំណែងហើយ
ចន្លោះមិនឃើញ
ក្លឹបបិសាចក្រហម Manchester United បានប្រកាសសម្រេចចិត្តបណ្ដេញអ្នកចាត់ការ Jose Mourinho ចេញពីតំណែងហើយ ក្រោយដឹកនាំបាន២ឆ្នាំកន្លះ។
សេចក្ដីប្រកាសនៃការបណ្ដេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានចេញលើបណ្ដាញសង្គម Twitter របស់ក្លឹប Man Utd នៅមុននេះ។ ក្លឹបក៏បានធ្វើការអរគុណសម្រាប់ការខិតខំរបស់ Jose នាពេលកន្លងទៅ និងជូនពរលោកឲ្យជោគជ័យនៅពេលអនាគត។
ចំពោះតំណែងអ្នកចាត់ការថ្មីក្លឹបមិនទាន់បង្ហាញឈ្មោះនៅឡើយទេ។ Man Utd បរាជ័យចុងក្រោយក្រោយស្នាដៃរបស់ក្លឹបហង្សក្រហម Liverpool ៣-១ ក្នុងលីគ។