មក​ដឹង​ពី កំណត់​ត្រា​ខ្លះ​ៗ​របស់ Mourinho ក្នុង​ Man Utd

  • 2018-12-18 12:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho បាន​មក​ដឹក​នាំ​ក្លឹប​ Manchester United ក្នុង​ឆ្នាំ ២០១៦ រហូត​មក​ដល់​ ខែ​ធ្នូ​ឆ្នាំ ២០១៨​នេះ ។ រយៈពេល​ជាង​ ៣​ឆ្នាំ មាន​កំណត់​ត្រា​មួយ​ចំនួន​ដែល​ Mourinho បាន​បន្សល់​ទុក។ កំណត់​ត្រា​ទាំង​នោះ​មាន​ដូច​ជា​៖

១. ការ​ឈ្នះ​ពាន​

Mourinho ជា​អ្នក​ចាត់​ការ​ទី ១ របស់​ក្លឹប​ Manchester United ដែល​បាន​ឈ្នះ​ពាន​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន។ នៅ​រដូវ​កាល​ ២០១៦/១៧ បុរស​ព័រទុយហ្គាល់​រូប​នេះ បាន​ឈ្នះ​ពាន​ចំនួន ៣ គឺ​ពាន Community Shield (ឈ្នះ​ Leicester), ពាន​ League Cup (ឈ្នះ Southampton) និង ពាន UEFA Europa League (ឈ្នះ Ajax)។

២. អត្រា​នៃ​ការ​ឈ្នះ

អតីត​អ្នក​ចាត់​ការ​ Manchester United រូប​នេះ មាន​អត្រា​នៃ​ការ​ឈ្នះ​ខ្ពស់​ជាង​ អ្នក​ចាត់ការ​ដទៃ​ទៀត​ដែល​បាន​ដឹក​នាំ​ក្លឹប​ក្រោយ​ពី Sir Alex Fugerson (៥៩.៧%) ដោយ​រូប​គេ មាន​អត្រា​នៃ​ការ​ឈ្នះ ៥៨.៣% ខណៈ​ David Moyes មាន​ ៥២.៩% ហើយVan Gaal មាន​ ៥២​.៤% ។

៣. ការ​ផ្ទេរ​កីឡាករ​

Mourinho បាន​ចំណាយ​ទឹក​ប្រាក់​សរុប​ ៣៥០​លាន​ផោន (ត្រូវ​នឹង​ជាង​ ៤៤៤​លាន​ដុល្លារ) ទៅ​ ដែល​ចាយ​ច្រើន​ជាង​អ្នក​ចាត់ការ​ដទៃ​ទៀត​តាំង​ពី​ជំនាន់ Sir Alex ដោយ Van Gaal ចំណាយ​តែ​ជាង​ ២៥៨​លាន​ផោន (ត្រូវ​នឹង​ជាង​ ៣២៧​លាន​ដុល្លារ) ហើយ Moyes ចាយ​អស់ ៦៤​លាន​ផោន (ត្រូវ​នឹង​ជាង​ ៨១​លាន​ដុល្លារ)៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហ៊ីម រស្មី