ឌន សៅ ​​​ថា​បើ​បាន​ទៅ​​​​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​សង្ឃឹម​ខ្ពស់​បាន​មេដាយ​​​តែ​ខ្លាច​រឿង​មួយ​

  • 2018-12-19 02:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ​២០១៣ ​លើ​ប្រភេទ​កីឡា​ចំបាប់​ ឌន សៅ នឹង​អាច​ចូល​​​រួម​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​​ក្រោយ​​បាន​ ​លុំ​ត្រា​តែ​​ប្រភេទ​ទម្ងន់​​​របស់​ ហេង វុទ្ធី ត្រូវ​បាន​​ម្ចាស់​ផ្ទះ​ហ្វីលីពីន​​ដាក់​បញ្ចូល​ឲ្យ​ប្រកួត​​ប្រជែង​ដូច​គ្នា​។

ឌន សៅ និង​កូន

​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០១៩ នឹង​ដំណើរ​ចន្លោះ​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ ​ដែល​ត្រូវ​បាន​កំណត់​ចំនួន ៥៦ ប្រភេទ​កីឡា​ឲ្យ​ប្រកួត​ប្រជែង។ ទាក់​ទង​​ប្រភេទ​កីឡា​ចំបាប់​ ឌន សៅ បាន​ឲ្យ​ដឹង​ថា ពេល​​នេះ​ប្រភេទ​ទម្ងន់​ក្រោម ១២០ គីឡូក្រាម​​របស់​ខ្លួន​គឺ​ច្បាស់​ជា​មាន។ ស្រប​ពេល​ប្រភេទ​ទម្ងន់​ក្រោម ៨៦ គីឡូក្រាម​របស់​ ហេង វុទ្ធី មិន​ទាន់​ច្បាស់​នៅ​ឡើយ ដូច្នេះ​បើ​សិន​ប្រភេទ​ទម្ងន់​​របស់​ ហេង វុទ្ធី គ្មាន​ទេ​នោះ​លោក​មិន​អា​ច​ទៅ​ចូល​រួម​បាន​ឡើយ ដោយ​ទុក​ប្រភេទ​ទម្ងន់​ធ្ងន់​ក្រោម ១២០​គីឡូក្រាម​​ឲ្យ​​ ហេង​ វុទ្ធី ទៅ​វិញ​ ពី​ព្រោះ​ ឌន សៅ​ បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ថ្នាល​គឺ​ត្រូវ​ទុក​ឱកាស​ឲ្យ​កូន​សិស្ស​បាន​ទៅ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​។

ប៉ុន្តែ​សម្រាប់​​ ឌន សៅ បាន​បង្ហាញ​ក្ដី​រំពឹង​យ៉ាង​ខ្ពស់​ថា បើ​​សិន​ខ្លួន​បាន​ចេញ​ទៅ​ប្រកួត​មែន​​នោះ ​គឺ​ប្រាកដ​ជា​អាច​យ​ក​បាន​មេដាយ គ្រាន់​តែ​មិន​អាច​បញ្ជាក់​ថា មាស, ប្រាក់​ ឬ​សំរឹទ្ធ​ឡើយ។ ទាក់​ទង​ការ​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​នេះ​ដែរ ​លោក Casey Barnett ​អនុ​ប្រធាន​សហព័ន្ធ​ចំបាប់​ក៏​ចង់​ឲ្យ​ ឌន​ សៅ បានទៅ​ចូល​រួម​ដែរ ពី​ព្រោះ​​អនុ​ប្រធាន​សហព័ន្ធ​រូប​នេះ​ជឿ​ជាក់​​លើ​សមត្ថភាព​របស់​ ឌន​ សៅ ថា​ពិត​ជា​ខ្លាំង​។

ហេង វុទ្ធី

ឌន សៅ ​ជា​កីឡាករ​ចំបាប់​ដែល​ខ្លាំង​សម្បូរ​ទៅ​ដោយ​បទ​ពិសោធ និង​ឈ្នះមេដាយ​មាស​ស៊ីហ្គេម​១ ប្រាក់ ១ សំរឹទ្ធ​៤ សម្រាប់​ជើង​ឯក​អាស៊ីអាគ្នេយ៏​​វិញ​គេ​ធ្លាប់​ឈ្នះ​មេដាយ​មាស​រហូត​ ៤គ្រឿង​និង​សំរឹទ្ធ​១​គ្រឿង។ ​កីឡាករ​រូប​នេះ​បាន​ចូល​ខ្លួន​​ជា​គ្រូ​បង្វឹក​ចំបាប់​​ថ្នាល​ចំនួន ៣ ឆ្នាំ​មក​ហើយ​៕

សកម្មភាព​ ឌន សៅ ធ្វើ​តេស្ត​សិស្ស​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម