Apple ជញ្ជក់​ឈាម​អ្នក​ប្រើ​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

  • 2018-12-19 02:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​​មែន​មាន​តែ iPhone នោះ​ទេ​ដែល​បាន​ឡើង​ថ្លៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​ក្រឡេក​មើល​ផលិតផល​ល្បីៗ​របស់​ Apple ជា​ច្រើន​ទៀត​ក៏​បាន​​ឡើង​ថ្លៃ​មិន​ចេះ​តិច​ដែរ។

១. iPhone

  • នៅ​ឆ្នាំ ២០១៦ ​តម្លៃ​ចាប់​ផ្ដើម​របស់ iPhone ស៊េរី​ថ្មី​គឺ iPhone 7 មាន​ចាប់​ពី​ ៦៤៩ ដុល្លារ​

  • នៅ​ឆ្នាំ ២០១៧ តម្លៃ​ចាប់​ផ្ដើម​​របស់​ iPhone 8 មាន​ចាប់​ពី ៦៩៩ ដុល្លារ បាន​ឡើង​ថ្លៃ ៧%

  • ឆ្នាំ​នេះ Apple បាន​ដំឡើង​ថ្លៃ iPhone ​​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បន្ត​ទៀត ជា​មួយ iPhone Xr តម្លៃ​ចាប់​ពី ៧៤៩ ដុល្លារ​ ដែល​ឡើង​ថ្លៃ ៧%

២. iPad

  • នៅ​ឆ្នាំ ២០១៧ iPad Pro ១០,៥ អ៊ីញ​ មាន​តម្លៃ​ចាប់​ពី ៦៤៩ ដុល្លារ​

  • នៅ​ឆ្នាំ​នេះ iPad Pro ទំហំ ១១ អ៊ីញ​មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ ឡើង​ថ្លៃ ២៣%

  • នៅ​ឆ្នាំ ២០១៧ iPad Pro ១២,៩ អ៊ីញ​ មាន​តម្លៃ​ចាប់​ពី ៧៩៩ ដុល្លារ

  • នៅ​ឆ្នាំ​នេះ iPad Pro ទំហំ ១២,៩ អ៊ីញ ​មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ ឡើង​ថ្លៃ ២៥%

៣. Mac Mini

  • នៅ​ឆ្នាំ ២០១៧ Mac Mini មាន​តម្លៃ​ចាប់​ពី ៤៩៩ ដុល្លារ​

  • នៅ​ឆ្នាំ​នេះ Mac Mini មាន​តម្លៃ​ចាប់​ពី ៧៩៩​ ដុល្លារ បាន​ឡើង​ថ្លៃ ៦០% ឯណោះ

៤. MacBook Air

  • នៅ​ឆ្នាំ ២០១៧ កុំព្យូទ័រ​ MacBook Air មាន​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ​

  • នៅ​ឆ្នាំ​នេះ MacBook Air មាន​តម្លៃ​ចាប់​ពី ១ ១៩៩ ដុល្លារ បាន​ឡើង​ថ្លៃ ២០%

៥. Apple Watch

  • នៅ​ឆ្នាំ ២០១៧ Apple Watch Series 3 ​មាន​ GPS មិន​មាន​ស៊ីម​ មាន​តម្លៃ​ចាប់​ពី ៣២៩ ដុល្លារ​

  • ​ឆ្នាំ​នេះ​ Apple Watch Series 4 ​មាន​ GPS មិន​មាន​ស៊ីម​ មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ ឡើង​ថ្លៃ ២១%

​- ​​​​នៅ​ឆ្នាំ ២០១៧ Apple Watch Series 3 ​មាន​ GPS និង​​មាន​ទាំង​ស៊ីម​ មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ

  • ឆ្នាំ​នេះ​ Apple Watch Series 4 ​មាន​ GPS មាន​ទាំង​​ស៊ីម​ មាន​តម្លៃ​ចាប់​ពី ៤៩៩ ដុល្លារ ឡើង​ថ្លៃ ២៥%

ការ​ឡើង​ថ្លៃ​នេះ​អាច​សម​ហេតុផល​ ដោយ​សារ​ការ​ចំណាយ​ផលិត​ផលិតផល​ថ្មីៗ​គឺ​​មាន​បរិមាណ​ខ្ពស់​ជាង​មុន ដូច​ជា​អេក្រង់ OLED លើ iPhone X ជា​ដើម។ ​លើស​ពី​នេះ ដោយ​សារ​​ការ​លក់​ iPhone មិន​មាន​កំណើន​ខ្លាំង​ក្លា ហេតុ​នេះ​​ការ​ដំឡើង​ថ្លៃ​អាច​ជួយ​ឲ្យ iPhone រក្សា​ចំណូល​បាន​ខ្ពស់​ដដែល។ មួយ​វិញ​ទៀត​វា​ក៏​ជួយ​បង្កើត​តម្លៃ​នៃ​ម៉ាក​ Apple ​នៅ​ក្នុង​ការ​គិត​របស់​អ្នក​ប្រើ​ប្រាស់​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង