ត្រៀម​ៗ! ​ក្រសួង​នឹង​ផ្ដល់​គ្រឿង​ឥស្សរិយយស​ប្រចាំ​ឆ្នាំ ដល់​សិល្បករ​តាម​ប្រភេទ​ស្នាដៃ​

  • 2018-12-19 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ឆ្លើយ​តប​ចំពោះ​គុណ​បំណាច់​របស់​សិល្បករ សិល្បការីនី ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ ក្នុង​ការ​លើក​កម្ពស់​វិស័យ​វប្បធម៌​ ព្រម​ទាំង​កិច្ចការ​សង្គម ប្រធាន​ក្រុម​ប្រឹក្សា​ពិន័យ​និង​លើក​សរសើរ​នៃ​អ្នក​សិល្បៈ នឹង​ផ្ដល់​ជា​គ្រឿង​ឥស្សរិយយស​ជូន​​ដល់​សិល្បករ​ទាំង​ឡាយ។

​ចំពោះ​គ្រឿង​ឥស្សរិយយស​ នឹង​ជូន​ឲ្យ​ស្រប​ទំហំ​ស្នា​ដៃ​នៃ​អ្នក​សិល្បៈ ​ដែល​បាន​ចូល​រួម ​ក្នុង​វិស័យ​នេះ​កន្លង​មក ។ សមាជិក​នៃ​ក្រុម​ប្រឹក្សា​ពិន័យ​និង​លើក​សរសើរ រួម​ទាំង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​មាន​បំណង​ស្នើ​សុំ​គ្រឿង​ឥស្សរិយយស​សម្រាប់​ផ្ដល់​ជូន​ដល់​សិល្បករ សិល្បការិនី ប្រ​ចាំ​ឆ្នាំ​២០១៨ ទាំង​អស់ សូម​បំពេញ​ប្រវត្តិរូប​និង​លក្ខខណ្ឌ ផ្ញើរ​មក​សមាគម​ឱ្យ​បាន​មុន​បំណាច់​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ជា​កំណត់ ដើម្បី​ឱ្យ​ក្រុម​ការងារ មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ ពិចារណា មុន​នឹង​ដាក់​ស្នើ​សុំ​ការ​ពិនិត្យ សម្រេច​ពី​លោក​ជំទាវ​រដ្ឋ​មន្ត្រី​។ ​

ចំពោះ​លក្ខខណ្ឌ​ នៃ​ការ​ជ្រើស​រើស ​សូម​អាន​ក្នុង​សេចក្ដី​ប្រកាស​ខាង​ក្រោម៖

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម