MKBHD ចែក​ពាន​ដល់​ស្មាតហ្វូន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ លើ ៩ ​ចំណុច​ផ្សេង​គ្នា

  • 2018-12-19 14:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ល្បី​ឈ្មោះ Marques Brownlee ដែល​ទទួល​បាន​ Subscriber ប្រមាណ ៧,៥ លាន​នាក់​បាន​សរុប​ការ​វាយ​តម្លៃ​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ ២០១៨ គ្រប់​ម៉ូឌែល​រាប់​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES ដើម​ខែ​មករា មក​ទល់​ខែ​ធ្នូ។ ក្នុង​នោះ​លោក​បាន​បែងចែក​ជា ៩ ចំណុច​ផ្សេង​ពី​គ្នា៖

១.ស្មាតហ្វូន​តួ​ខ្លួន​ធំ​ល្អ​បំផុត បាន​ទៅ​លើ Galaxy Note 9 និង Huawei Mate 20 Pro

២.ស្មាតហ្វូន​តួ​ខ្លួន​តូច​ល្អ​បំផុត បាន​ទៅ​លើ iPhone XS, Google Pixel 3 និង Galaxy S9

៣.ស្មាតហ្វូន​មាន​កាមេរ៉ា​ល្អ​បំផុត បាន​ទៅ​លើ Google Pixel 3 និង iPhon XS

៤.ស្មាតហ្វូន​មាន​ថាមពល​ថ្ម​ល្អ​បំផុត បាន​ទៅ​លើ Huawei Mate 20 Pro, iPhone XR និង Red Hydrogen One

៥.ស្មាតហ្វូន​រចនា​ល្អ​បំផុត បាន​ទៅ​លើ Oppo Find X

៦.ស្មាតហ្វូន​ធូរ​ថ្លៃ​ដែល​ល្អ​បំផុត បាន​ទៅ​លើ Xiaomi Pocophone F1

៧.ស្មាតហ្វូន​គ្មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត បាន​ទៅ​លើ Red Hydrogen One

៨.ស្មាតហ្វូន​មាន​ការ​ពង្រឹង​ល្អ​បំផុត បាន​ទៅ​លើ Razer Phone 2

៩.ស្មាតហ្វូន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ (MVP) បាន​ទៅ​លើ OnePlus 6T

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច [Like និង See First]

(https://www.facebook.com/SabayNewsTechnology/) ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម