Guardiola ក្រៀមក្រំ​ពេល​ឃើញ​ Mourinho លែង​នៅ Man Utd

  • 2018-12-19 11:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​និយាយ​ប្រាប់​សារព័ត៌មាន​ Sky Sports ថា​ លោក​ក៏​មាន​អារម្មណ៍​ក្រៀមក្រំ​ដែរ​ ពេល​ដែល​ឃើញ​អតីត​អ្នក​ចាត់ការ​ Manchester United លោក Jose Mourinho ត្រូវ​បាន​បញ្ចប់​ការងារ​ពី​ក្លឹប​។

Pep បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​ Mourinho ថា​៖ " ពេល​រឿង​ហ្នឹង​កើត​ឡើង​ (ការ​បណ្ដេញ Mourinho ចេញ​ពី Man Utd) ខ្ញុំ​ក៏​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ដែរ។ ពេល​ស្ថានភាព​មិន​ល្អ ពួក​យើង​ជា​អ្នក​ចាត់ការ​រង​សម្ពាធ​តែ​ឯង​ ពេល​ដែល​លទ្ធផល​មិន​ល្អ​ អ្នក​ចាត់ការ​នឹង​ត្រូវ​ដេញ​ចោល​ហើយ " ។

លោក​បាន​បន្ត​ថា​៖ " ពិត​ប្រាកដ​ណាស់​ Mourinho មិន​ត្រូវ​ការ​ខ្ញុំ​ទេ គាត់​មាន​ស្មារតី​រឹងមាំ។ ខ្ញុំ​ជូនពរ​គាត់​ឲ្យ​មាន​សំណាង​ល្អ ហើយ​មិន​យូរ​ទេ​ គាត់​នឹង​ត្រលប់​មក​ពិភព​បាល់ទាត់​វិញ​ហើយ " ។

ក្រោយ​ពី Mourinho ចាក​ចេញ​ទៅ​ក្លឹប​ Manchester United តែង​តាំង​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន លោក Ole Gunnar Solskjaer ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​រហូត​ដល់​ចប់​រដូវ​កាល៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី