CEO នៃ​ក្រុមហ៊ុន​អាស៊ី​ទាំង​ ១០​ដែល​ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ

  • 2018-12-19 12:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Nikkei Asian Review ដែល​ដក​ស្រង់​ពី​របាយការណ៍​របស់​ S&P Global Market Intelligence ខាង​ក្រោម​នេះ ជា​ CEO នៃ​ក្រុមហ៊ុន​អាស៊ី​ទាំង​ ១០ ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ប្រចាំ​ឆ្នាំ​ច្រើន​ជាង​គេ៖

១. លោក Wan Long៖ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន WH Group ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ២៩១​លាន​ដុល្លារ​។

២. លោក Zhang Xuan៖ នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន Yixin Group ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ១១៣.២​លាន​ដុល្លារ​។

៣. លោក Xia Haijun៖ ប្រធាន​ និង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន China Evergrande Group ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ៤៥.៨​លាន​ដុល្លារ​។

៤. លោក Canning Fok Kin-ning៖ នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន CK Hutchison Holdings Group ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ២៦.៩​លាន​ដុល្លារ​។

៥. លោក Ho Yau-Lang៖ នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន Melco International Development ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ២៥.៥​លាន​ដុល្លារ​។

៦. លោក Chander Prakash Gurnani៖ នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន Tech Mahindra ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឥណ្ឌា​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ២២.៤​លាន​ដុល្លារ​។

៧. លោក Lu Sung-ching៖ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន FIT Hon Teng ដែល​មាន​មូលដ្ឋាន​នៅ​ តៃវ៉ាន់​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ២០.៩​លាន​ដុល្លារ​។

៨. លោក Lim Kok Thay៖ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Genting Malaysia ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ១៩.៨​លាន​ដុល្លារ។

៩. លោក Yang Yuanquing៖ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Lenovo Group ដែល​មាន​មូលដ្ឋាន​នៅ​ ក្រុង​ហុងកុង​ ប្រទេស​ចិន​នេះ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ១៨.៧​លាន​ដុល្លារ​។

១០. លោក​ Chen Lip Keong៖ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Naga Corp ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ ទទួល​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​ចំនួន ១៧.៩​លាន​ដុល្លារ៕

ប្រភព៖ Asia.Nikkei   អត្ថបទ៖ សេរី មង្គល