ក្រុមហ៊ុន​​ស្មាតហ្វូន​លំដាប់​ទី​២​​ចិន Gionee ប្រកាស​ក្ស័យធន​ ព្រោះមេធំ​លេងល្បែង និងជំពាក់បំណុល

  • 2018-12-22 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​លំដាប់​ទី​ពីរ​របស់​ចិន Gionee ដែល​ជំពាក់​បំណុល​ជិត ៣ ប៊ីលាន​ដុល្លារ ពី​ម្ចាស់​បំណុល ៦៤៨  ប្រកាស​ក្ស័យ​ធន​ជា​ផ្លូវការ​។ 

របាយការណ៍​មួយ​ក្នុង​វេបសាយ The South China Morning Post ខែមុន បាន​លើក​ឡើង​ថា ស្ថាបនិក​ក្រុមហ៊ុន Gionee មាន​មូលដ្ឋាន​នៅ Shenzhen បាន​សារភាព​ថា គាត់​ប្រហែល​ប្រើ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​យក​ទៅ​លេង​ល្បែង។​

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​វេបសាយ Securities Times លោក Liu Lirong ជា​ប្រធាន​ក្រុមហ៊ុន​ Gionee បាន​សារភាព​ថា​៖ "ចំនួន​បំណុល​សរុប​របស់​ Gionee មាន​ដល់​ទៅ ១៧ ប៊ីលានយាន់ ដោយ ១០ប៊ីលានយាន់​ជំពាក់​ធនាគារ ៥ ប៊ីលានយាន់​ជំពាក់​ដៃគូ​ផ្គត់ផ្គង់ និង ២ ប៊ីលានយាន់ ជំពាក់​ភ្នាក់ងារ​ធ្វើ​ពាណិជ្ជកម្ម​"។ លោក Liu ចាញ់​ល្បែង​ច្រើន​ជាង ១ ប៊ីលានយាន់ ពេលមាន​សំណួរចោទ​ថា​លោក​ចាញ់ល្បែង​អស់​ប៉ុន្មាន​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.thenewsminute.com/article/chinese-smartphone-maker-gionee-officially-files-bankruptcy-report-93730

ប្រភព៖ Thenewsminute   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម