សុំសរសើរចិត្ត ស៊ឹម​​ សូលីកានិងកូនស្រីមិនប្រកាន់ខ្លួន ចូលរួមអបអរមង្គលការអតីតស្វាមី

  • 2019-01-08 06:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការីនីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នបន្ទាប់ពីបានធ្វើពិធីជប់លៀងជួបជុំអតីតស្វាមីរួមមកពេលនេះអតីតស្វាមីរបស់អ្នកនាងបានចូលរោងជ័យជាមួយគូស្នេហ៍ថ្មីនៅឯទឹកដីខេត្តបាត់ដំបងនាពេលថ្មីកន្លងមកនេះផងដែរ។

យ៉ាងណាមិញទោះបីជា​បែកបាក់​ជាមួយអតីតស្វាមីរាប់​ឆ្នាំ​ក៏​ពិតមែន តែ​គេ​សង្កេតឃើញ​ទំនាក់ទំនង​រវាង​ ​ស៊ឹម​ ​សូលី​កា​ ​និង​ ​អតីត​ស្វាមី​គឺលោក សៅ ភារៈនៅតែ​ល្អជា​មួយ​គ្នា​ដដែល ​។​ ជាក់​ហើយកាលពីថ្ងៃទី៦ខែមករាថ្មី​ៗ​កន្លងនេះ​ពិធីការីនីខ្មែរអង្គមរូបនេះ ​ថែមទាំង​ជប់លៀងអេអរ​ជាមួយ​អតីត​ស្វាមី ​និង​ លោក​ ​អេង​ ​ឫទ្ធី​ ​ជាគូ​ស្នេហ៍​ថ្មីទៀត​ផង​ ​ហើយអ្វី​ដែល​គួរចាប់​អា​រម្ម​ណ៍​​ ​តារាស្រីរូបនេះ​ ​ថែមទាំង​បាន​បណ្តើរ​លោក​ ​អេង​ ​ឫទ្ធី​ ​ជាគូ​ស្នេហ៍​ថ្មី​ និង ​និងកូនស្រី​របស់អតីតស្វាមីទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​របស់​អ​តី​​ត​ស្វាមី​នៅ​ខេត្តមង្គលបុរី​ជាមួយគ្នាយ៉ាងសប្បាយរីករាយជូនពរអតីតស្វាមីមានសុភមង្គលថែមទៀតផង។

​អ្វីដែលគួរសរសើរនិងមានការ​បង្ហើប​ពីក្រុមគ្រួសាររបស់អ្នកទាំំង២ថា​ចែកផ្លូវ​គ្នា​ដោយ​បន្សល់​នូវ​កូនស្រី​ធំ​ពេញវ័យ​ដែល​មាន​អាយុប្រមាណ​ ​១៧​ ​ឆ្នាំ​ដែល​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ ​ស៊ឹម​ ​សូលី​កា​ ​ហើយតារារូបនេះនិង​ ​អតីត​ស្វាមី​ ​គឺនៅតែ​បន្តទំនាក់ទំនង​រាប់អាន​គ្នា​ដូជបងប្អូនដោយ​មិន​មានការ​ខឹង​សម្បា​គ្នានោះ​ទេ​។ ​សូម្បីតែពេលនេះ​ដែរ​ទាំង​ ​ស៊ឹម​ ​សូលី​កា​ ​និង​ ​អតីត​ស្វាមី​សុទ្ធតែ​មានដៃ​គូ​ថ្មី​រៀង​ៗ​ខ្លួន ជូនពរគ្នាទៅវិញទៅមកសម្រាប់ការរួមរស់នៅជីវិតគូស្នេហ៍ថ្មី តែសម្រាប់ពីធីការីនីនិងលោកអេង​ ឫទ្ធី​មានដំណឹងល្អនាពេលណានៅមិនទាន់ដឹងនៅឡើយទេគ្រាន់តែចំណងស្នេហ៍របស់អ្នកទាំង២ពីមួយថ្ងៃទៅកាន់មួយដ្ងៃកាន់តែមានភាពផ្អែមល្អែ មនឹងគ្នា៕

ចង់ដឹងយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពីFB​ Page &​ IG៖ លោក អេង ​ ឫទ្ធី

អត្ថបទ៖ សិរីរត្នន៍