​គ្រាន់​តែ​ឃើញ​រាង​លង់​ស្នេហ៍ OnePlus 7 ​ល្បី​ថា RAM ១០GB ​កាមេរ៉ា ៤៨ MP

  • 2019-01-16 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិន​ឲ្យ​អ្នក​គាំទ្រ​ចាំ​យូរ​ចូល​ដល់​ឆ្នាំ ២០១៩ ភ្លាម មាន​ដំណឹង​ថា OnePlus នឹង​ត្រៀម​បញ្ចេញ​ស្មាតហ្វូន​ថ្មី​ចូល​ប្រជែង​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​ដទៃ​ដែរ។

តាម​រយៈ​រូបភាព​បឯម​ដែល​បែក​ធ្លាយ​លើ​អ៊ិនធើណិតOnePlus 7 ​អាច​នឹង​មាន​រចនាបថ​បែប​ថ្មី​គឺ ​កាមេរ៉ា​ខាង​មុខ​ហូត​ឡើង​លើ បំពាក់​អេក្រង់ AMOLEDលាត​ពេញ​មួយ​តួ​ខ្លួន ជាពិសេស​គឺ​បន្ថែម​ឡេន​ថ្មី​ទំហំ​ដល់​ទៅ ៤៨ មេហ្គាភិចសែល តែ​គេ​មិន​ទាន់​ដឹង​ថា កាមេរ៉ា​ក្រោយ​ភ្លោះ(២គ្រាប់) ឬ ៣គ្រាប់​នោះ​ទេ។

​ចំណែក​កម្លាំង​ម៉ាស៊ីន​ដែល​គេ​ដឹង​ត្រួសៗ​មាន​ដូច​ជា បំពាក់​បន្ទះ​ឈីប​កម្លាំង​ខ្លាំង Snapdragon 855 ​មាន​ជម្រើស RAM 8GB និង 10GB មេម៉ូរី ១២៨ GB អាច​ដាក់​ស៊ីម​បាន ២ តែ​គ្មាន​កន្លែង​ដាក់​កាត​មេម៉ូរី​ក្រៅ​ទេ ហើយ​ក៏​គ្មាន​រន្ធ​ដោត​កាស​ដែរ ចំណែក​ថាមពល​ថ្ម​មិន​ធំ​ណាស់​ណា​ទេ(ក្រោម ៤០០០ មីលី​អំពែ​ម៉ោង)។

​ចំណែក​ឯ​បច្ចេកវិទ្យា​លើ Oneplus 7 អាច​នឹង​មាន​បច្ចេកវិទ្យា​ស្កេន​ដៃ​លើ​អេក្រង់ ​បំពាក់​កម្រិត​ការពារ​ជម្រាប​ទឹក IP68។ រី​ឯ​តម្លៃ​ខ្ទង់ ៥៨០ ទៅ ៦០០ ដុល្លារ​ នឹង​ចេញ​នៅ​អំឡុង​ខែ​ឧសភា ឬ​ខែ​មិថុនា​ឆ្នាំ ២០១៩។ គិត​យ៉ាង​ម៉េច​ដែរ ​ត្រៀម​លុយ​ចង់​ទិញ OnePlus 7 នេះ​ទេ?

អានបន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម