ផ្អើល​មួយ​ប្រាវ​កាល​ពី​យប់​មិញ​ ពេល​ MV ល្បីៗ​របស់​ K-Pop ត្រូវ​បាត់ខ្លួន​ពី​ YouTube

  • 2019-01-16 03:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ល្ងាច​មិញ​នេះ​ អ្នក​និយម​តាមដាន​ YouTube ពិសេស​អ្នក​គាំទ្រ​វិស័យ​ K-Pop ជួប​រឿង​ភ្ញាក់​ផ្អើល​មួយ​ពេល​ដឹង​ថា​វីដេអូ​បទ​ចម្រៀង​ល្បីៗ​របស់​ក្រុម​ចម្រៀង​ BTS, BLACKPINK និង​ TWICE បាន​បាត់​ខ្លួន មិនអាច​រក​ឃើញ។

វីដេអូ​បទ​ចម្រៀង​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ ដូចជា DDU-DU DDU-DU" (របស់​ BLACKPINK), "Likey" (របស់​ TWICE), "Yes Or Yes" (របស់​ TWICE), "SOLO" (របស់​ Jennie), “Singularity” (របស់​ V), “New Face” (របស់ PSY) និង​ "Flower Road" (របស់ BIGBANG) ជាដើម​បាន​បាត់​ខ្លួន​ពី​លើ YouTube ភ្លាមៗ បង្ក​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ភ្ញាក់​ផ្អើល​មិន​ស្ទើរ។ ប៉ុន្តែ​ប្រមាណ​ ១ម៉ោង​កន្លះ​ក្រោយ​ វីដេអូ​ទាំង​នោះ​​ក៏​ត្រឡប់​មក​វិញ​ និង​រក្សា​ចំនួន​ចូល​មើល​ និង​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត​ដូច​ដើម។

បើ​តាម​វិបសាយ​ Koraeboo បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ពីក្រោយ​ ក៏​ដោយ​សារ​ក្រុម​ហ៊ុន​ឥណ្ឌា​មួយ​មាន​ឈ្មោះ​ថា​ "Aiplex Software Private Limited” បាន​ដក​បទ​ទាំង​នោះ​ចេញ​ពី​ YouTube ព្រោះ​បញ្ហា​ Copyright។

ទោះ​ជាយ៉ាង​ណា​ គ្រប់​យ៉ាង​បាន​វិល​មក​សភាព​ដើម​ និង​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ធូរចិត្ត​ឡើង​វិញ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី