ក្រោយ​ល្បី ម៉ៅ ស៊ីណាត ខូច​មុខ​គួរ​ឲ្យ​ខ្លាច​ដោយ​សារ​កែ​សម្ផស្ស ឥឡូវ ស៊ិន ឧត្ដម​ផល្លា បញ្ចេញ​មុខ​នាង​ពិត​នា​ពេល​បច្ចុប្បន្ន

  • 2019-01-16 03:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេម៉ាយ​រូប​ស្រស់ ស៊ិន ឧត្តម​ផល្លា បាន​បញ្ចេញ​រូប​ភាព​បញ្ជាក់​ពី​មុខ​មាត់​ពិត របស់​តារា​ចម្រៀង ម៉ៅ ស៊ីណាត នៅ​ព្រឹក​នេះ ក្រោយ​ពី​តារា​ចម្រៀង​បាន រង​ព័ត៌មាន ថា​បាន​ខូច​មុខមាត់​ខ្លាំង ក្រោយ​ទទួល​យក​សេវា​កែ​សម្ផស្ស​របស់​ភ្នាក់​ងារ​ក្នុង​ស្រុក​មួយ។

រូបភាព​៥ សន្លឹក​ត្រូវ​បាន​អ្នក​មេម៉ាយ​ថៅកែ​ហាង​លក់​សម្ភារៈ​បុណ្យ យក​មក​អះអាង​ថា នេះ​គឺ​ជា​រូបភាព​បច្ចុប្បន្ន​របស់​តារា​ចម្រៀង ម៉ៅ ស៊ីណាត។ រូបភាព​ទាំង​នោះ​បង្ហាញ​ថា តារា​ចម្រៀង​រូប​នេះ មាន​មុខ​មាត់​ស្អាត​បាត ធម្មតា​មិន​ដូច​ចចាមអារ៉ាម​ថា នាង​ខូច​មុខ​មាត់​នោះ​ទេ។ ស៊ិន ឧត្តមផល្លា ដែល​ជា​មិត្ត​រួម​អាជីព និង​រួម​ក្រុម​ជាមួយ ស៊ីណា បាន​ទាត់​ចោល​ជំនួស​សាមី​ខ្លួន។ ផល្លា ដោយ​ស្រង់​សម្ដី របស់​មិត្ត​នាង បាន​អះអាង​ថា ព័ត៌មាន​ដែល​លេច​លឺ ដោយ​មិន​មាន​សាក​សួរ​សាមី​ខ្លួន គឺ​មាន​ចេតនា​មក​លើ​ខ្លួន(ម៉ៅ ស៊ីណាត)។

រូបដែល ស៊ិន ឧត្តមផល្លា អះអាង​ថា​ជា​រូបភាព​បច្ចុប្បន្ន​របស់​ ម៉ៅ ស៊ីណាត

យ៉ាង​ក៏​ដោយ ស៊ិន ឧត្តម​ផល្លា បញ្ជាក់​នាង មិត្ត​របស់​នាង​មិន​ខ្វល់ ចំពោះ​ព័ត៌មាន​នោះ​ឡើយ។ "នេះ​ជា​មុខ​មាត់​បច្ចុប្បន្ន​របស់ អ្នកនាង ម៉ៅ ស៊ី​ណាត នាង​បាន​និយាយ​ថា នាង​មិន​បាន​ខ្វល់​អំពី​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​នាង ហើយ​ការ​អធិប្បាយ​នៅ​ក្នុង​ការ​ចុះ​ផ្សាយ​នោះ ហាក់​ដូច​ជា​ចង់​ទម្លាក់​នាង!"។ ស៊ិន ឧត្ដម​ផល្លា សរសេរ​លើ​ហ្វេសប៊ុក​នាង​ព្រឹក​នេះ។

ថ្មី​ៗ​នេះ ម៉ៅ ស៊ីណាត តារា​ចម្រៀង​មាន​ទឹកដម​សំឡេង​ស្រដៀង អ្នក​ស្រី ប៉ែន រ៉ន នោះ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន បាន​រាយការណ៍​ថា បាន​ខូច​ខាត​មុខ​មាត់ មើល​ទៅ​គួរ​ខ្លាច។ ជាមួយ​សេចក្ដី​រាយការណ៍​នោះ មាន​ភ្ជាប់​រូប​ប៉ុន្មាន​សន្លឹក ដែល​បង្ហាញ​ថា នាង​មាន​មុខ​មាត់​ជ្រីវជ្រួញ ខុស​ពី​ធម្មតា និង​ថា នោះ​គឺ​ជា​ផល​ពី​ការ​ដែល​នាង​បាន​ទៅ​ទទួល​ការ​កែ​សម្ផស្ស​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ក្នុង​ស្រុក​មួយ​អស់​ប្រាក់​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក។

រូបភាព​ចចាមអារ៉ាម អំពី​ការ​ខូច​មុខ​របស់​ ម៉ៅ ស៊ីណាត(រូបភាព៖ ហ្វេសប៊ុក)

ក្រោយ​ព័ត៌មាន​នោះ សាមី​ខ្លួន មិន​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ទេ មុន​ពេល ស៊ិន ឧត្តម​ផល្លា បាន​ទាត់​ចោល​ព័ត៌មាន​ខាង​លើ​ជំនួស​នា​ព្រឹក​នេះ។ សង្កត់​ធ្ងន់​លើ​ការ​បដិសេធ​ដំណឹង​អកុសល​របស់​មិត្ត ផល្លា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មិន​ត្រឹម​តែ មុខ​មាត់​មិន​មាន​បញ្ហា​ចោទ​ដូច​ព័ត៌មាន​ដែល​លើក​ឡើង​ទេ ប៉ុន្តែ​ ម៉ៅ ស៊ីណាត ដែល​មិត្ត​របស់​នាង ថែម​ទាំង​ទើប​ទទួល​បាន​ឱកាស​ការងារ​ថ្មី​ជា​ច្រើន​បន្ថែម​ទៀត ពី​លើ​អាជីព​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​ជាមួយ​គ្នា។

រូបភាព​ ម៉ៅ ស៊ីណាត ក្នុង​ក្រុម Dara Entertainment របស់​ យ៉ែម សំអូន(រូបថត៖ ហ្វេសប៊ុក ផល្លា)

ការងារ​ទាំង​នោះ មាន​ដូច​ជា ថត​ភាពយន្ត ​ក៏​ដូច​ជា MV ជា​ដើម។ "នាង​បាន​និយាយ​ថា​នាង​នឹង​ប្រឡូក​សិល្បៈ អោយ​ពេញ​ទំហឹង​វិញ​មិន​ថា ថត​ភាពយន្ត និង​ច្រៀង​ជា​ដើម"។ ផល្លា បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់ ម៉ៅ ស៊ីណាត ។ មិន​អស់​នៅ​ឡើយ តារា​ចម្រៀង​មេម៉ាយ ម៉ៅ ស៊ីណាត ក៏​ទើប​ត្រូវ​លោក យ៉ែម សំអូន ប្រធាន​ក្រុម​ពិធីការ Dara Entertainment កោះ​ហៅ​ចូល​ក្នុង​ក្រុម​របស់​លោក​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​មិត្ត​នាង​ដដែល៕

អត្ថបទ៖ ទារិកា