Tom Cruise ប្រកាសវត្តមានភាពយន្តថ្មី ២ ទៀត របស់ស្រឡាយរឿង "Mission: Impossible”

  • 2019-01-16 04:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​សម្ដែង Tom Cruise បាន​បង្ហាញ​បញ្ជាក់​ថា នឹង​មាន​វត្តមាន​ភាពយន្ត​ថ្មី ២ បន្ថែម​ទៀត របស់ "Mission: Impossible” ដែល​ដឹកនាំ​សម្ដែង​ដោយ​លោក Christopher McQuarrie។

តារា​សម្ដែង​វ័យ ៥៦​ឆ្នាំ Tom Cruise នឹង​ត្រៀម​ខ្លួន​បង្ហាញ​វត្តមាន​របស់​លោក​សា​ជា​ថ្មី ក្នុង​នាម​ជា​តួអង្គ​ចារបុរស Ethan Hunt ក្នុង​សែស្រឡាយ​ភាពយន្ត​ថ្មី ២ របស់ "Mission: Impossible” ដែល​គ្រោង​នឹង​ចេញ​ចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០២១ និង ២០២២។

ដើម្បី​ជា​ជូន​ជា​ដំណឹង​ដល់​អ្នក​គាំទ្រ​របស់​លោក តារា​សម្ដែង​រូប​នេះ បាន​ចែក​រំលែក​វីដេអូ​ខ្លី​មួយ​ដែល​ជា logo របស់​រឿង "Mission: Impossible” លើ​គណនី Instagram ផ្ទាល់​ខ្លួន​របស់​លោក។ ក្រោម​វីដេអូ​នោះ តារា​រូប​នេះ​បាន​សរសេរ​ថា៖ "រដូវ​ក្ដៅ ២០២១ និង​រដូវ​ក្ដៅ ២០២២"៕

View this post on Instagram

Summer 2021 and Summer 2022

A post shared by Tom Cruise (@tomcruise) on

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ អន សុភក្ត្រា