ចិនអនុញ្ញាតឲ្យអ្នកធ្វើការឈប់សម្រាករសៀលថ្ងៃសុក្រដើម្បីទិញទំនិញ ព្រោះហេតុផល១

  • 2019-01-16 07:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​មួយ​ក្នុងប្រទេស​ចិន នឹង​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​ទាំង​អស់​ឈប់​សម្រាក​នៅ​រសៀល​ថ្ងៃ​សុក្រ​រៀង​រាល់​សប្ដាហ៍​ដើម្បី​ដើរ​ទិញ​ទំនិញ។

យោង​តាម​សំណើ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា ខេត្ត Hebei​កំពុង​ពិចារណា​បង្កើន​ថ្ងៃ​ចុង​សប្ដាហ៍​នៅ​ក្នុង​តំបន់​ដែល​លក្ខខណ្ឌ​អនុញ្ញាត ខណៈ​ដែល​រដ្ឋាភិបាល​ក្នុង​ខេត្ត​ផ្សេង​ទៀត ក៏​កំពុង​គិតគូរ​លើ​គម្រោង​ដូច​គ្នា​នេះ។ គម្រោង​នេះ ត្រូវ​បាន​ស្នើ​ឡើង​ដើម្បី​ជំរុញ​ប្រជាជន​ឲ្យ​ទិញ​ទំនិញ​បន្ថែម ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ដែល​កំពុង​ដើរ​យឺត​ ក៏​ដូច​ជា​ដើម្បី​បង្កើន​ការ​ទិញ​ទំនិញ​ក្នុង​ឆ្នាំ ២០១៩ និង ២០២០។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​កំពុង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​ដែល​កម្រិត​ការ​ទិញ​ទំនិញ​ឲ្យ​នៅ​ទាប និង​វិធីសាស្ត្រ​ជំរុញ​ឲ្យ​មាន​ការ​ទិញ​កើនឡើង​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១៥ គណៈរដ្ឋមន្ត្រី​ចិន​បាន​ស្នើ​ឲ្យ​បញ្ចូល​រសៀល​ថ្ងៃ​សុក្រ​ទៅ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​ដើម្បី​ឲ្យ​បុគ្គលិក​សម្រាក ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​រដ្ឋាភិបាល​នៃ​ខេត្ត​ចំនួន ១០​ផ្សេង​ទៀត​ក៏​បាន​ប្រកាស​ពី​គម្រោង​បង្កើន​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម