ឆ្នាំ​កំណើត​របស់​ពាន​ក្នុង​ស្រុក​នៃ​លីគ​កំពូល​អឺរ៉ុប​ ៥

  • 2019-01-16 12:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​បណ្ដា​ប្រទេស​​អឺរ៉ុប​មួយ​ចំនួន ក្រៅ​ពី​កម្មវិធី​បាល់ទាត់​លីគ​កំពូល​ ពាន​ក្នុង​ស្រុក​​ក៏​មាន​ប្រជាប្រិយភាព​មិន​ធម្មតា​ដែរ​ ដោយ​វា​បាន​បញ្ចូល​គ្រប់​ក្លឹប​តាម​លីគ​គ្រប់​លំដាប់។ ពាន​នេះ​ភាគ​ច្រើន​ចាប់​កំណើត​មុន​ ពាន​លីគ​អាជីព។ ខាង​ក្រោម​នេះ ជា​ឆ្នាំ​ដំបូង​បង្អស់​នៃ​ពាន​ក្នុង​ស្រុក​នៃ​ប្រទេស​អឺរ៉ុប​ទាំង​ ៥​៖

១. FA Cup៖ ពាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​នេះ ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៨៧១-១៨៧២ ដែល​មក​ទល់​សព្វ​ថ្ងៃ​មាន​អាយុ​ ១៤៧​ឆ្នាំ​មក​ហើយ។

២. Copa del Rey៖ ពាន​ក្នុង​ស្រុក​របស់​ប្រទេស​អេស្ប៉ាញ​មួយ​នេះ ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩០៣ ដែល​មក​ទល់​សព្វ​ថ្ងៃ​មាន​អាយុ ១០៦​ឆ្នាំ​មក​ហើយ។

៣. Coupe de France៖ ពាន​ក្នុង​ស្រុក​របស់​ប្រទេស​បារាំង​មួយ​នេះ ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩១៧-១៩១៨ ដែល​មក​ទល់​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​ជាង​ ១០០ឆ្នាំ​មក​ហើយ។

៤. Coppa Italia៖ ពាន​ក្នុង​ស្រុក​របស់​​​អ៊ីតាលី​នេះ ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩២២ ដែល​មក​ទល់​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​ជាង​ ៩៧​ឆ្នាំ​មក​ហើយ។

៥. DFB-Pokal៖ ពាន​ក្នុង​ស្រុក​របស់​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ ធ្វើ​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩៣៥ ដែល​មក​ទល់​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​ជាង​ ៨៤​ឆ្នាំ​មក​ហើយ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហ៊ីម រស្មី