Klach Ey ប្រាប់​គន្លឹះ​ពិសេស​ដែលយក​ឈ្នះ​ក្រុម​ខ្លាំង​ Never Care យកជើងឯកជាតិ

  • 2019-01-17 01:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​ទើប​ឡើង​កូដ​ថ្មី​ Klach Ey បាន​​បាន​បង្ក​ការ​ចាប់​អារម្មណ៍​​នៅ​ពេល​ពួក​គេ​​​បាន​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំង​ Never Care ដើម្បី​ក្លាយ​ជា​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ទូទាំង​ប្រទេស​លើ​វិញ្ញាសា​ AK2 ប្រចាំ​ឆ្នាំ​២០១៨។

ក្រុម Klach Ey ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស​

ប្រុស​ស្អាត​ គង់ សុវត្ថិឌី ជា​ប្រធាន​ក្រុម Klach Ey បាន​និយាយ​ថា ក្រុម​របស់​ខ្លួន​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៦​ និង​ធ្លាប់​ចូល​រួម​ប្រកួត​ទូទាំង​ប្រទេស​នេះ​៣​ដង​ហើយ​ ប៉ុន្តែ​ធ្វើ​មិន​បាន​ល្អ​ទេ​​ទើប​ឆ្នាំ​២០១៨​​​ធ្វើ​បាន​ល្អ​បំផុត​គឺ​ឈ្នះ​ជើង​ឯក​ទូទាំង​ប្រទេស។

ប្រធាន​ក្រុម​រូប​នេះ​ឲ្យ​ដឹង​ថា តាម​ពិត​ក្រុម​របស់​ខ្លួន​បាន​ខិត​ខំ​ស្វែង​វិធី​សាស្ត្រ​ថ្មី​ៗ​ដើម្បី​ប្រកួត​ពោល​គឺ​មិន​ប្រើ​របៀប​ប្រយុទ្ធ​ដដែល។ ចំណុច​មួយ​ទៀត​គឺ​សិក្សា​ស្វែង​យល់​ពី​ចំណុច​ខ្លំាង​ និង​ខ្សោយ​របស់​ដៃ​គូ​ដើម្បី​ទប់​ទល់​ និង​វាយ​លុក​ទើប​ធ្វើ​ឲ្យ​ក្រុម​របស់​គេ​ទទួល​បាន​លទ្ធផល​ល្អ។

សុវត្ថិឌី បញ្ជាក់​ថា ជា​ពិសេស​ទៀត​នោះ​គឺ​សមាជិក​ក្រុម​របស់​ខ្លួន​ម្នាក់​ជា​អតីត​កីឡាករ​របស់​ក្រុម​ Never Care ​ដែល​មាន​បទ​ពិសោធ​ច្រើន​ និង​ដឹង​ច្បាស់​ពី​របៀប​ប្រកួត​របស់​ដៃ​គូ។ កត្តា​ខាង​លើ​រួម​ផ្សំ​ទាំង​ការ​ពង្រឹង​ស្មារតី​​ក្រុម​ ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​មក​ និង​ភាព​អត់​ធន់​ក្នុង​ពេល​ប្រកួត​ទើប​ធ្វើ​ឲ្យ​ការ​ប្រកួត​ដំណើរ​ការ​ល្អ។

សូម​ទស្សនា​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម​ Klach Ey

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី