ថៃ សុខចិត្តផ្អាកគម្រោងសាងសង់រថភ្លើងអេឡិចត្រូនិក ដើម្បីទប់ស្កាត់អ័ព្ទពុល

  • 2019-01-17 06:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សាងសង់​គម្រោង​រថភ្លើង​អេឡិចត្រូនិក​នៅ​ក្នុង​ទីក្រុង​បាងកក ត្រូវ​បា​នផ្អាក​រយៈពេល ៧ថ្ងៃ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ទប់ស្កាត់​អ័ព្ទ​ពុល​ដែល​គ្របដណ្ដប់​ពេញ​រាជធានី។

(រូបតំណាង)

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រី​នៃ​ក្រសួង​ដឹក​ជញ្ជូន បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​អន្តរកាល​ចរាចរណ៍​ផ្លូវគោក​នៃ​ប្រទេស​ថៃ (MRTA) ត្រូវ​បាន​ណែនាំ​អោយ​ប្រាប់​អ្នក​ម៉ៅការ​សំណង់ ដើម្បី​ផ្អាក​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ភាយ​ធូលី​ដី រហូត​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​ត្រូវ​សម្អាត​កន្លែង​សាងសង់ និង​ផ្លូវ​ក្បែរ​នោះ​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក Arkhom បាន​បន្ថែម​ថា សូម្បី​តែ​រថយន្ត​ដឹក​ទំនិញ​ចេញ​ចូល​កន្លែង​សាងសង់ ក៏​ត្រូវ​តែ​លាង​សម្អាត​កង់​រថយន្ត​របស់​ពួកគេ​ដែរ។ ក្រៅ​ពី​នោះ លោក Arkhom ប្រាប់​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ក្រុង​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ចំនួន ២ ០៧៥គ្រឿង នឹង​ត្រូវ​ផ្លាស់ប្ដូរ​ប្រេង​ម៉ាស៊ីន ក្នុងរយៈពេល ២ថ្ងៃ ដើម្បី​ការពារ​ការ​បញ្ចេញ​ផ្សែង​ពណ៌​ខ្មៅ៕

ចុច​អាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី