នីគីនីគី បញ្ចេញ​វីដេអូ​ចម្រៀង "Cross The Line” ត្រៀម​បញ្ចេញ​អាល់ប៊ុម​ថ្មី "Strange Thoughts (គំនិតចម្លែក)"

  • 2019-01-20 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​ចម្រៀង Original Song គឺ នីគីនីគី​ (Nikki Nikki) ទើប​តែ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី "Cross The Line” ដែល​ជា​បទ​ចម្រៀង​មួយ​បទ​ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម​ថ្មី "Strange Thoughts គំនិតចម្លែក” បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

“Cross The Line” ជា​បទ​ចម្រៀង​បែប​​មនោសញ្ចេតនា​និយាយ​ពី​នារី​​ម្នាក់​​ដែល​កំពុង​តែ​រំជើប​រំជួល​ គិត​រឿង​ផ្ដេសផ្ដាស។ អត្ថន័យ​បទ​ចម្រៀង​នេះ​បង្ហាញ​ពី​អារម្មណ៍ ​ស្រលាញ់​គេ​​ដោយ​មិន​គិត​ច្រើន​គឺ​មើល​តែ​រូបរាង​ខាង​ក្រៅ​ មិន​ប្រើ​បេះ​ដូង​គឺ​គ្រាន់​តែ​ឃើញ​ស្អាត​ស្រលាញ់​ភ្លាមៗ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​បណ្ដាល​ឲ្យ​មាន​បទ​ពិសោធន៍​មិន​ល្អ​ច្រើន​ក្នុង​រឿង​ស្នេហា។

ឈុត​ក្រៅឆាក​ខ្លះ​ៗ​ ពិការ​ថត​​វីដេអូ​ចម្រៀង "Cross The Line"

ជុំ​វិញ​ការ​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី​នេះ Nikki ក៏​មាន​គម្រោង​បញ្ចេញ​អាល់ប៊ុម​ខ្នាត​តូច​ទី​២ ចំណង​ជើង​ថា "Strange Thoughts (គំនិត​ចម្លែក)” ដែល​នឹង​មាន​ចំនួន​​៦បទ​។ ថ្លែង​មក​កាន់ Sabay ម្ចាស់​បទ "Go” បញ្ជាក់​ថា​អាល់​ប៊ុម​ថ្មី​នេះ​ មាន​ភាព​ខុស​ប្លែក​ពី​អាល់ប៊ុម​ដំបូង​ "ពពក (Clouds)” ច្រើន​ដោយ​ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​របស់​ខ្លួន​ផ្ទាល់​ក្នុង​វ័យ​នេះ ពី​បទ​ពិសោធន៍​​ផ្សេងៗ​របស់​អ្នក​នៅ​ជុំ​វិញ​ខ្លួន​កញ្ញា។

គម្រប​អាល់ប៊ុម​ថ្មី "Strange Thoughts គំនិត​ចម្លែក"

បទ​ចម្រៀង​ទាំង​៦​បទ​នៅ​ក្នុង​អាល់ប៊ុម​ថ្មី​មាន​ដូច​ជា "Cross The Line”, “I'll Be Me (អូនជាអូន)”, “Set My Soul on Fire”, “So Much More (ft. Sam Rocker)”, “What Do You Think About Me? (បង​គិត​យ៉ាង​ណា​ចំពោះ​អូន?)”, និង​បទ "នារី"។ ក្នុង​បទ​ទាំង​នេះ​គឺ​និយាយ​ពី​អារម្មណ៍​រីករាយ​ច្រើន ប៉ុន្តែ​បទ "នារី" និង​ "What Do You Think About Me? (បង​គិត​យ៉ាង​ណា​ចំពោះ​អូន?)” មាន​អត្ថន័យ​រាង​កម្សត់​និង​ជា​បទ​ភ្លេង​ព្យ៉ាណូ។

ទស្សនា​វីដេអូ​ចម្រៀង​បទ "Cross The Line” ខាងក្រោម៖

អត្ថបទ៖ ធារ៉ូ