​Toyota ប្រកាស​ចេញ Supra ថ្មី​ប្រើ​សាំង​និង​អគ្គិសនី មិន​ឲ្យ​ចាញ់ Porsche

  • 2019-01-20 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ (Detroit) auto show នៅ​សប្តាហ៍​នេះ​បាន​ក្លាយជា​ការចាប់ផ្តើម​សម្រាប់​បន្ទះ​សាក​ថាមពល​ដ៏​កំពូល​សម្រាប់​រថយន្ត Supra របស់​ក្រុមហ៊ុន Toyota ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក ហើយ​នោះ​ ដែលមាន​រូបរាង​មិនខុសពី Porsche 718 Cayman។

រថយន្ត​កៅអី​ពីរ​ជំនាន់​ទី ៥ របស់ Toyota នេះ​បាន​ឆក់​យក​ការចាប់អារម្មណ៍​របស់​អ្នកសារព័ត៌មាន នៅពេល​ទីបំផុត​វាំងនន​បាន​លាត់​បង្ហាញ​រថយន្ត​នេះ ដោយ​កត់​សម្គាល់ការ​ត្រឡប់មកវិញ​របស់​ឈ្មោះ Supra បន្ទាប់ពី​គេ​បានដាក់​ឈ្មោះ​ឱ្យ​វា​កាលពី ១៧ ឆ្នាំមុន​។

Toyota Supra ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង V6 ប្រភេទ Turbo-charged 3-litre កម្លាំង ៣៣៥ សេះ និង​ភ្ជាប់​ទៅនឹង​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ លេខ រថយន្ត​ថ្មី GR Supra នឹង​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹម ៤,៣ វិនាទី និង​មាន​ល្បឿន​កំពូល​ដោយ​កាច់​មក​ប្រើ​អគ្គិសនី គឺ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

តម្លៃ​វិញ​នឹង​ចាប់​ផ្តើម​ពី ៥២.៦៩៥ ផោន (៦៧.៨៨៧​ដុល្លារ​) ពេល​វា​មកដល់​បន្ទប់​តាំង​ពិព័រណ៍​នៅ​អង់គ្លេស​នៅ​ចុង​ឆ្នាំ​នេះ​៕

មើលរូបរាង GR Supra នៅទីនេះ

Toyota Supra
Porsche 718 Cayman

ប្រភព៖ MotorTrend   ដៃគូសារព័ត៌មាន